header ads

Sponsor

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីទេវតាថែរក្សាក្រសួងព័ត៌មាន ដើម្បីចូលបំពេញការងារ ក្នុងនោះតាមរយៈទំព័រហ្វេសបុកឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១នេះ នៃការចាប់ផ្តើមការងារនៅក្រសួងព័ត៌មាន មានកម្មវិធីចំនួន២ ដែលលោកបានធ្វើ។

កម្មវិធីទី១៖​ ចុះសាកសួរសុខទុក្ខនិងបង្ហាញខ្លួនជូនដល់បងប្អូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ AKP

កម្មវិធីទី២៖​ ខ្ញុំបានចុះសាកសួរសុខទុក្ខ និងបង្ហាញខ្លួនជូនដល់បងប្អូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ក្នុងកម្មវធីនេះឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា ៖ដើម្បីបង្កើនគុណភាពនៃអត្ថបទព័ត៌មាន ខ្ញុំនឹងយកពេលវេលាចុងសបា្តហ៍របស់ខ្ញុំដើម្បីបង្ហាត់បង្រៀនបងប្អូនមន្ត្រីទទួលបន្ទុកសរសេរអត្ថបទឱ្យបានយល់ដឹងបន្ថែមពីបច្ចេកទេសនៃការសរសេរអត្ថបទប្រកបដោយខ្លឹមសារ និងទាក់ទាញអ្នកអានអ្នកស្តាប់របស់យើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post