header ads

Sponsor

ពេលនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានចេញវីដេអូសុំទោសដល់នារីខ្មែរជាពលករនៅកូរ៉េ ស្រីនាង ព្រមទាំងក្រុមគ្រួសាររបស់នាងដើម្បីបញ្ចប់រឿងអាស្រូវស្នេហានាពេលកន្លងមក ។ ការសុំទោសរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនគាំទ្រហើយខ្លះទៀតលាន់មាត់ថាការពិតតារាចម្រៀងរូបនេះទៅលេងសើចជាមួយនារីរូបនោះពិតមែន តែប៉ះរបស់ពិតចុងក្រោយមានតែសុំទោសបញ្ចប់រឿង ។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានប្រកា សក្តែងថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ស្រីនាង ហើយនឹងប្តឹងសងជំងឺចិត្តចំពោះលោកព្រោះកេរ្តិ៍ឈ្មោះលោកមិនមែនយកមកលេងសើចបែបនេះទេ ។ មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះថែមទាំងព្រមានឱ្យប៉ូលីសអន្តោប្រវេសន៍ទៅចាប់ ស្រីនាង ដល់ប្រទេសកូរ៉េថែមទៀត ។

ប៉ុន្តែយ៉ាងណាការលើកឡើងរបស់តារាចម្រៀង យឿន សូតអនុស្សាវរី័យ៍ មិនបានធ្វើឱ្យ ស្រីនាង ភិតភ័យទេពោលនាងបាននិយាយថានឹងទម្លាយភស្តុតាងច្រើនរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍  ដែលមានទាំងនៅក្នុងបន្ទប់ទឹកថែមទៀត ។

ប៉ុន្តែអ្វីៗបានប្រែប្រួលទៅវិញដោយកាលពីថ្ងែទី ២៤ យប់មិញនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានចេញវីដអូសំពះសុំទោសដល់ ស្រីនាង និងក្រុមគ្រួសាររបស់នាងដែលលោកបានចូលទៅពាក់ព័ន្ធដល់នារីជាពលករខ្មែររូបនេះ។

លោករំពឹងថាក្រោយសុំទោសបញ្ចប់រឿងមហាជនក៏ដូចជាអ្នកគាំទ្រនឹងស្ងប់ចិត្តព្រោះលោកក៏មិនចង់ឱ្យមានរឿងរញ៉េរញ៉ៃនៅក្នុងបណ្តាញសង្គមនោះទេ ។ គួរំឮកថាតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានភ្ជាប់ស្នេហ៍ជាមួយនារីជាពលករខ្មែរនៅកូរ៉េដោយនារីរូបនោះថែមទាំងសាក់ឈ្មោះនិងរូបលោកនៅដៃថែមទៀត ។ ប៉ុន្តែក្រោយមកតារាចម្រៀងរូបនេះបានងាកមកត្រូវគ្នាជាមួយភរិយាវិញហើយថែមទាំងនិយាយថាមិនដែលស្គាល់ ស្រីនាង ដែលធ្វើឱ្យ ស្រីនាង ក្តៅចិត្តនឹងចេញវីដេអូជាបន្តបន្ទាប់នៅតាមតិកតុកនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post