header ads

Sponsor

ករណីជិះសាចទឹក រហូតឈានដល់ការប្រើហិង្សា គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ នៅមិនទាន់ដោះស្រាយគ្នានៅឡើយទេ ខណៈជនបង្កកំពុងញេចខ្លួននៅឡើយ ដោយនារីរងគ្រោះសុំណូមពរឱ្យមហាជនជួយស្វែងរក។

បើតាមទំព័រហ្វេសបុក នារីរងគ្រោះបានលើកឡើងឱ្យដឹងថា៖

ជំរាបសួរបងប្អូនទាំងអស់គ្នា🙏🙏 នាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរកលោកពូដែលបានវាយមកលើនាងខ្ញុំនៅថ្ងៃ ២៥ សីហា ២០២៣ ដោយសារបញ្ហារឿងម៉ូតូសាចទឹកដែលបានកើតទ្បើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នលោកពូពុំទាន់បានចូលខ្លួនមកដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់រូបនាងខ្ញុំតាមផ្លូវច្បាប់នៅឡើយទេ ដូច្នេះបើបងប្អូនបានឃើញរឺស្គាល់លោកពូសូមផ្តល់ដំណឹងមកកាន់នាងខ្ញុំរឺខាងបងអ្នកសារព័ត៌មានរឺបងសមត្ថកិច្ច🙏🙏។

ជុំវិញករណីនេះបើតាមលោកលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថា ៖ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួច រាល់ហើយ នឹងកំពុងបន្តនិតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post