header ads

Sponsor

គ្រប់វត្តអារាមដែលជាទីស្ងប់ស្ងាត់ ជាពិសេសនោះគឺមានម្លប់ដើមឈើធំៗ ម្លប់អង្គុយ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយមកសម្រាក តែក្នុងនោះក៏មានមនុស្សមួយចំនួនបានជ្រកក្រោមម្លប់ហើយ មិនត្រឹមតែមិនមានសេចក្ដីដឹងគុណទេ ថែមទាំងបង្កជាភាពលំបាកដល់ព្រះសង្ឃក្នុងការប្រមូលសំរាមពីក្រោយការពង្រាយគ្មានសណ្ដាប់ធ្នាប់ទៀត។

ឃើញភាពដដែលៗកើតឡើងជារឿងរាល់ថ្ងៃពេក ព្រះតេជគុណគង់នៅវត្តជិនិតារាមខេត្តកំពង់ធំ បានបង្ហាញឱ្យមហាជនបានឃើញផ្ទាល់តែម្ដងពីភាពគ្មានសណ្ដាប់ធ្នាប់ និងទម្លាប់មិនល្អរបស់ក្រុមមន្រ្តីឥណទានមួយចំនួន មកសម្រាកហើយ ថែមទាំងជក់បារី ចោលសំរាមផ្ដេសផ្ដាស រហូតមានសង្ឃដេកាថា មកបែបនេះ កុំមកល្អជាង។ តាមរយៈសង្ឃដីការរបស់តេជគុណបានលើកឡើងថា៖

«អាត្មាភាពតែងតែសម្អាតបរិវេណវត្តជារៀងរាល់ថ្ងៃ​ រូបនេះផ្ញេីជូន​បងៗ​ CO ជាពិសេសផង​ CO ពួកខ្លះ បេីមកវត្តដេីម្បីតែជក់បារី​ លេងហ្គេម ឬហូបចុកចោលផ្ដេសផ្ដាសយ៉ាងនេះកុំមកល្អជាង​ អាណិតលោកក្នុងវត្តខំសម្អាតផង​។

អាត្មាមិនចង់ផ្ដិតយករូបភាពមកបង្ហោះនោះទេ​ ប៉ុន្តែយេីងគួរតែមានក្រមសីលធម៌ជាមនុស្សផង​។ ទីតាំងនៅវត្តជិនិតារាម​ (ជិនិត)​ ឃុំកំពង់ថ្ម​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ជាទីកន្លែងដែលពួកគាត់មកឈប់សម្រាកជារៀងរាល់ថ្ងៃ​។​

មនុស្សមានចំណេះដឹង​ តែបេីគ្មានអនាម័យជីវិតមិនស្រស់ស្រាយទេ។ ថ្ងៃសុក្រ​ ទី២៥​ ខែសីហា​ ឆ្នាំ​២០២៣»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post