header ads

Sponsor

កំពង់ស្ពឺ​ ៖ ករណីស្ទាវបង្ហោះម៉ូតូធំ​លេី​ខ្នង​ភ្នំគីរីរម្យ ត្រូវបានពលរដ្ឋថតបានរួចបញ្ជូន​ឲ្យ​ស​មត្ថកិច្ច​នគ​របាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនយកណែនាំ អប់រំ និងធ្វើកិច្ចសន្យាមិនឱ្យធ្វើសកម្មភាពនេះបន្តទៀតទេ ព្រោះបង្កការភ្ញាក់ផ្អេីលដល់ភ្ញៀវទេសចរ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ​និងគ្រោះថ្នាក់​បំផុត។

ហេតុការណ៍ដែលយុវវជនខាងលើដែលតែងតែធ្វើសកម្មភាពគឺនៅចំ​ណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើសកម្មភាព​បង្ហោះម៉ូតូ​ធំ​ ម៉ាក HONDA CB​R កំលាំង​ 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ។

បើតាមនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ កម្លាំងនគរបាលបានធ្វើការ​ស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ​ រួមជាមួយវត្ថុតាងម៉ូតូ នាំមកសាក​សួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច ។

យោងតាម​ប្រភពឱ្យដឹងថា​ ម្ចាស់​ម៉ូតូនេះគឺមានជំនា​ញខាងបង្ហោះម៉ូតូ និងធ្លាប់ធ្វេីសកម្មភាពច្រេីនលេីក​ច្រើន​សារណាស់មកហេីយ​ ក្នុងពេលធ្វេីសកម្មភាព​ គឺ​គេចង់បង្ហាញអំពីទេពកោសល្យ និងទឹកដៃរបស់គេ​ក្នុងការអនុវត្ត​តាម​ ប្រព័ន្ធ​បណ្ដាញ​ YOUTUBE ហើយបុគ្គល​ខា​ងលើ​បានទទួលស្គាល់ថា​ សកម្មភាព​បង្ហោះម៉ូតូ​ គឺខ្លួន​ប្រាកដមែន។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានធ្វើ​កិច្ច​សន្យា​អប់រំណែ​នាំ​មិនឱ្យប្រព្រឹត្ដសកម្មភាពបែបនេះជាលេីកបន្ដ​ ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពល​រដ្ឋដែលធ្វេីដំណេីរ និងរស់នៅប្រកបអាជីវកម្មនា​នា​ ពិ​សេស​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ​ ដែលទង្វេីធ្វេី​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​និងសុវត្ថិភាព​ស​ង្គម​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post