header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រតារាស្រីរូបស្រស់ ហ្វាហ្វា ក្រោយពីបានឃើញស្រីស្អាតរូបនេះតែងបង្ហាញភាពស្និទ្ធស្នាលជាមួយនារីម្នាក់ដែលមានការតុបតែងខ្លួនជាបុរស ដែលទំនាក់ទំនងរបស់អ្នកទាំងពីរលើសពីមិត្តភក្តិតាមរយៈរូបភាពក៏ដូចជាសកម្មភាពមួយចំនួន។ យ៉ាងណាមិញ ហ្វាហ្វា ដែលត្រៀមខ្លួនជាថៅកែស្រីនៅក្នុងពេលឆាប់ៗនេះក៏មានការសហការពីដៃគូរូបនោះផងដែរ ។

គេចាំបានថាក្រោយពីបានបែកគ្នាជាបន្តបន្ទាប់ជាមួយតារាចម្រៀង នាយចឺម និងបុរសខ្មែរជាទាហាននៅសហរដ្ឋអាមេរិកមក ស្រីស្អាត ហ្វាហ្វា ហាក់មិនបានបង្ហាញទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ឡើយ បើទោះមានការបង្ហើបថាមានបុរសមិនតិចទេចង់ក្លាយជាអ្នកស្អំបេះដូងនាង។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គេបែរជាឃើញ ហ្វាហ្វា តែងបង្ហាញភាពស្និទ្ធស្នាលជាមួយនារីម្នាក់ដែលមានការតុបតែងខ្លួនជាបុរសយ៉ាងស្អិតរមួតមិនខុសពីគូស្នេហ៍ឡើយ ។

មិនតែប៉ុណ្ណោះនារីម្នាក់នោះតែងធ្វើជាអ្នកចម្អិនម្ហូបអាហារដល់ ហ្វាហ្វា យ៉ាងជំនាញមើលទៅពិតជាមានក្តីសុខជាខ្លាំង ។ ជាក់ស្តែងសូម្បីតែហាងអាហាររបស់ ហ្វាហ្វា ដែលត្រៀមសម្ពោធនៅក្នុងពេលឆាប់ៗនេះក៏មានការសហការពីដៃគូពិសេសម្នាក់នោះដែរ ។

មានការព្រលយពីសំណាក់ប្រភពដែលកៀកកិតជាមួយតារាសម្តែង ហ្វាហ្វា ថានារីរូបនោះជាដៃគូពិសេសរបស់តារាស្រីរូបនោះ ពោលអាចនិយាយថា ហ្វាហ្វា កំពុងមានគូស្នេហ៍ភេទដូចគ្នា ។ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាខ្សឹបខ្សៀវគ្នាប៉ុណ្ណោះគេមិនទាន់បានឃើញ ហ្វាហា្វ បកស្រាយពីរឿងនេះដល់អ្នកគាំទ្រនៅឡើយទេ ។

ហ្វេន ហ្វេន រំពឹងថា ហ្វាហ្វា នឹងបកស្រាយរឿងនេះឱ្យបានច្បាស់ព្រោះដូចដឹងស្រាប់ហើយថាមានបុរសមិនតិចទេដែលជ្រួលជ្រើមនឹងលង់ស្នេហ៍ស្រីស្អាតរូបនេះ ។មិនមានអ្វីប្លែកទេព្រោះចុងក្រោយនេះតារាជាច្រើនបានបើកចំហការមានទំនាក់ទំនងស្នេហាភេទដូចគ្នាយ៉ាងមានក្តីសុខដោយទទួលបានការគាំទ្រពីសំណាក់មហាជនទៀតផង៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post