header ads

Sponsor

ខណៈសេដ្ឋកិច្ចមានការធ្លាក់ចុះ ជាពិសេសការលក់ដូរអចលនទ្រព្យនានានោះ ស្រាប់តែអតីតតារាចម្រៀងលោក មួន ម៉ារ៉ា បានប្រកាសលក់ផ្ទះដែលជាទ្រព្យកេរ្តិ៍ម្តាយដើម្បីយកប្រាក់មកធ្វើជាដើមទុនក្នុងការបង្កើតមុខរបរក៏ដូចជាបែកចែកដល់ប្អូនៗរបស់លោក ។ ក្នុងនោះអតីតតារាចម្រៀងរូបនេះថែមទាំងអះអាងថាលក់ក្រោមតម្លៃទីផ្សារថែមទៀតផង ។

ដ្បិតបញ្ចប់អាជីពចម្រៀងជាច្រើនឆ្នាំតែម្ចាស់បទ«កាដូឥតន័យ»រូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់ ហ្វេន ហ្វេន តាមរយៈការចែករំលែករូបភាពឯកជននៅក្នុងជីវិតគ្រួសារយ៉ាងមានក្តីសុខនៅតាមបណ្តាញសង្គម ។

យូរៗម្តងលោក មួន ម៉ារ៉ា ក៏បានលេចមុខនៅក្នុងកម្មវិធី នានារបស់ស្ថានីយទូរទស្សន៍ផងដែរ ។អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី២៦ម្សិលមិញនេះ អតីតតារាចម្រៀង មួន ​ម៉ារ៉ា បានបង្ហោះរូបភាពផ្ទះរួម និងសារភ្ជាប់មកជាមួយថាលោកមានបំណងលក់ផ្ទះជាបន្ទាន់ដើម្បីយកប្រាក់មកបែងចែកដល់ប្អូនៗក៏ដូចជាយកមកធ្វើជាដើមទុនសម្រាប់រកស៊ីផ្ទាល់ខ្លួន ។

ជាមួយគ្នានោះលោកក៏បានបញ្ជាក់ថាផ្ទះនេះជាផ្ទះកេរ្តិ៍អ្នកម្តាយរបស់លោក ហើយលក់ក្រោមតម្លៃទីផ្សារដល់ទៅ ៥០ភាគរយទៀតផងដែលទីតាំងផ្ទះរបស់លោកស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ។

គួររំឮកដែរថាលោក មួន ម៉ារ៉ា គឺជាអតីតតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ប៉ុន្តែលោក បានបញ្ចប់អាជីពនេះក្រោយពីបានរៀបការភរិយាជាកូនអ្នកខេត្តព្រះសីហនុ ។ សព្វថ្ងៃលោក មួន ម៉ារ៉ា ក៏មានតួនាទីជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post