header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះ ឌីជេ ណាណា បានបង្ហោះសារយ៉ាងចាក់ដោតដែលគេកម្រនឹងបានឃើញដោយក្នុងនោះអ្នកនាងបានបង្ហាញចម្ងល់ថាហេតុអ្វីនៅស្រុកគេឱ្យតម្លៃពិធីករខ្ពស់មិនចាញ់តារាចម្រៀង សម្តែង និងបវរកញ្ញា ។មិនតែប៉ុណ្ណោះអ្នកនាងថែមទាំងសង្កត់ធ្ងន់ថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណា តែតម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក។ 

ក្រៅពីមានជំនាញនៅក្នុងការដោះស្រាយវិបត្តិស្នេហារបស់យុវវ័យនានានោះ ឌីជេ ណាណា តែងចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួននៅក្នុងសង្គមក៏ដូចជាជីវិតគ្រួសារនៅតាមបណ្តាញសង្គម ។ អ្នកនាងក៏ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ដែល តែងលេចមុខនៅក្នុងកម្មវិធីធំៗរបស់បណ្តារក្រុមហ៊ុននានាជាច្រើន ។យ៉ាងណាមិញថ្មីៗនេះ ឌីជេ ណាណា បានចេញទៅធ្វើជាពិធីការិនីនៅប្រទេសថៃតាមរយៈក្រុមហ៊ុនមួយ ដែលតាមការបញ្ជាក់របស់អ្នកនាងនេះជាលើកទីពីរក្នុងការចេញទៅធ្វើពិធីការិនីនៅទីនោះ ។ 

ឌីជេ ណាណា បានបង្ហោះសារយ៉ាងចាក់ដោតថា «វគ្គអ្នកលើកទឹកចិត្តគេ ត្រូវការកម្លាំងចិត្ត) យប់មួយនៅទីក្រុងបាងកក! ជាលើកទី២ដែលពិធីការនីដូចខ្ញុំនេះមានអ្នករាំអម បើកឆាកបែបហំហាន! បើនិយាយពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ពីធីករ ខ្ញុំពិតជាអរគុណដល់ Jotun Cambodia ណាស់ (លើកទី១ក៏កម្មវិធី Jotun ដែរ ដែលគេបើកLED Screenជាពីរដើម្បីឲ្យពិធីករដើរចេញ)។

ធម្មតាពិធីករលើឆាក ជាអ្នកលើកនេះ សរសើរគេ អញ្ជើញគេ អរគុណគេ...តែនៅកម្មវិធីរបស់ Jotun រាល់ឆ្នាំដែលគាត់នាំតំណាងចែកចាយគាត់ទៅប្រទេសថៃ ពួកគាត់ធ្វើរឿងទាំងនេះឲ្យពិធីករវិញដែរ។
 
និយាយទៅ ថាខ្ញុំដូចជាទាមទារខុសរឿងក៏ថាបាន តែខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីពិធីករស្រុកគេ គេឲ្យតម្លៃខ្ពស់ មិនចាញ់តារាចម្រៀង តារាសម្តែង ឬបវកញ្ញាឡើយ។ ចេះតែនិយាយៗទៅទេបងប្អូនអើយ កុំប្រកាន់អី កូនដេកលក់ទាំងពីរអ្នក ម៉ែទំនេរពេក ម្យ៉ាងកូនបៅដោះ អ័ម៉ូនប្រែលប្រួល...ហាហាហា...នឹកអាណិតខ្លួនឯង មិនថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណា តម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក»។

ការលើកឡើងរបស់ ឌីជេណាណា ក៏ទទួលបានការចាប់អារម្មណ៍និងគាំទ្រពីសំណាក់មហាជនហើយជាមួយគ្នានោះក៏មានការចូលរួមខមិនលើកទឹកចិត្តដល់អ្នកនាងជាច្រើនពីសំណាក់អ្នកគាំទ្រ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post