header ads

Sponsor

បុរសដែលបានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់ក្នុងហេតុការណ៍ជិះម៉ូតូសាចទឹកដាក់គ្នា កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាប់ឃាត់ខ្លួនបានហើយ ខណៈមហាជនកំពុងរង់ចាំមើលថា តើលទ្ធផលរបស់គាត់ទៅជាយ៉ាងណា ក្រោយមិនចូលខ្លួនដោះស្រាយរយៈពេល៣ថ្ងៃមកនេះ?

ជនសង្ស័យ​មានឈ្មោះ​ ទី​ សុផាណា​ តួនាទី​ អនុប្រធាន​នាយកដ្ឋាន​ នៅ​ក្រសួង​មុខងារ​សាធារណៈ​។

សូមជម្រាបជូនថា ករណីឈានដល់ការប្រើប្រាស់ហិង្សា ព្រោះរឿងបន្តិចបន្តួចនេះ នេះផ្ដើមឡើងពី ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នា សាចទឹកលើបុរសម្នាក់កាលពីល្ងាចថ្ងៃ ២៥ សីហា ២០២៣ បើទោះបីជាស្ត្រី និងប្អូនប្រុសបានសុំទោសហើយ តែបែរជាបុរសនោះមិនទទួលការសុំទោស រហូតបុរសនោះ ប្រើពាក្យអសុរស ទើបមានការប្រកែកគ្នា និងឈានទៅដល់ការទះនាងមួយដៃថែមទៀត។

ដោយឃើញបុរសរូបនោះវាយបងស្រី ប្អូនប្រុសក៏ទាញមួកវាយវិញ រហូតដល់ការប្រើហិង្សាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម រហូតមកដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបានហើយ។

នេះហើយខឹងខុស​ ខឹងខូច​ ខឹងខាត​ អាចឈ្នះគេមួយថ្ងៃ តែនាំបញ្ហាដល់ខ្លួនឯងមួយ​ជីវិត​ បច្ចុប្បន្ន ជននេះកំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនិតិវិធីសមត្ថកិច្ច។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post