header ads

Sponsor

ពេលនេះតារាសម្តែងស្រីរូបស្រស់ អូន អ៊ីង ដែលជាតួឯកស្រីដែលបានថតឈុតស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានចេញមុខបញ្ជាក់ថានេះគ្រាន់ជាការសម្តែងប៉ុណ្ណោះហើយប្រសិនគេថើបគ្នាពិតមែនឬចង់ក្បត់នោះគេមិនចេញវីដេអូជាសាធារណៈនោះទេ ។

ក្រោយពីបានឃើញគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះឈុតថើបគ្នារបស់ខ្លួនជាមួយលោក ភិទិ នៅក្នុងការសម្តែងរឿង «លាក់ភ្លើង»របស់ទូរទស្សន៍ហង្សមាស។ ក្នុងនោះស្រីស្អាត អ៊ីង អ៊ីង ដែលបានបាត់មុខច្រើនឆ្នាំនៅក្នុងការសម្តែងនិងជាតួស្រីនៅក្នុងរឿងនេះបានចេញមុខបកស្រាយថា«អ្នកយល់គេនិងយល់ អ្នកមិនយល់នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ក៏គ្មានបានអ្វីមកវិញដែរ។

គ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។បើថតកុនមិនមាន sence ស្នេហា៍ sence sweet ថើបអីទេ.មិនបាត់ថតកុនម៉ងទៅសំខាន់នៅតែជាមនុស្មោះស ការស្រលាញ់គឺការជឿជាក់បើគេចង់ថើបគ្នាពិតមែនឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ។អ្នកណាយល់ពីគ្នាគេនិងនៅតែស្រលាញ់រាប់អានគ្នាបើអ្នកមិនយល់ មានតែបាត់បែក។ខ្ញុំខំធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ថ្ងៃគេងបានតែ៤ម៉ោង ព្រោះចង់បានការងារគុណភាពនិងល្អ។សួរថាហត់ទេគឺហត់ខ្លាំងណាស់ សឹនតែគ្មានពេលគេង។កាងារមួយៗមិនស្រួលទេណាសូមគិតក្នុងផ្លូវវិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។សូមអរគុណគ្រប់គ្នាអរគុណដល់អ្នកដែលយល់»។

ការលើកឡើងរបស់តារាសម្តែង អូនអ៊ីង ក៏ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់មហាជនជាអ្នកគាំទ្រដោយម្នាក់ៗលើកឡើងថាបើប្រចណ្ឌបែបនេះមិនបាច់ធ្វើជាអ្នកសិល្បៈទេ ។ ក្នុងនោះ អ៊ីង អ៊ីង ថាខ្លួនមិនបានផុសបញ្ឃឺគឺផុសបញ្ជាក់ព្រោះនាងក៏មានបញ្ហាផ្ទាល់ខ្លួនដែរ ។ ងាកមកអ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ឯណេះវិញហាក់ មិនទាន់ត្រជាក់ចិត្តនៅឡើយទេ។ មុននេះបន្តិចនាងបានលើកឡើងថាមិនអាចវិលទៅរកមនុស្សដែលធ្វើខុសចំពោះនាងទេ ព្រោះមានមនុស្សល្អជាច្រើនចាំថែរក្សានាងជំនួសអ្នក ។

ទោះបីជាយ៉ាងណាក្តី នៅតែមានមតិភាគច្រើនលើកឡើងថាទាំងនេះគ្រាន់តែជាទីផ្សារប៉ុណ្ណោះដូចដែលធ្លាប់ឃើញរឿងមួយចំនួនដែលកើតឡើងនៅតាមបណ្តាញសង្គមនាពេលកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post