header ads

Sponsor

លោកស្រី​ អយ​ ឆវឌ្ឍនី​ អាយុ​ ៣៨​ ឆ្នាំ​ ថៅកែ​គ្លីនិក​មួយកន្លែង​នៅ​សង្កាត់​ទទួលសង្កែ​ ១​ ខណ្ឌ​ ឬស្សីកែវ​ កំពុងរងការប្ដឹង​បក​ពី​ យុវជនមួយរូបឈ្មោះ​ ហឿន​ សុខរតណី​ អាយុ​ ១៩​ ឆ្នាំ​ បន្ទាប់​ពី​លោកស្រី​បានប្រេីហិង្សា​(​ ទះ៥កំផ្លៀង​ )​ ព្រោះតែខឹង​យុវជន​រូប​នេះ​បេីកបរ​ម៉ូតូ​ធ្វេសប្រហែស​ប៉ះកាងរថយន្ត​ Lexus 570 សេរី​ឆ្នាំ​ ២០១១​ ឡេីង​សេរី​ គូរូ​ ពណ៌ខ្មៅ​ បណ្ដាល​ឲ្យ​ដាច់​ថ្នាំ​កាង​បន្តិច​បន្តួច​ ។  ក្រៅពី​ទះកំផ្លៀង​យុវជនរូបនេះហេីយ​ លោកស្រី​បាន​ដកហូតយក​ម៉ូតូ​ទៅចាក់​ច្រវ៉ាក់​ទុក​ដោយគ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ម៉ូតូ​ និង​សមត្ថកិច្ចឡេីយ​ ។  

ពាក់ព័ន្ធការទាមទារសំង​ការខូចខាតកាងរថយន្ត​លោកស្រីថាយក​ ៣០០​ដុល្លា​រ​ តែ​ក្រោយមកក៏មិនយកវិញដោយ​សុំ​បញ្ចប់គ្នាត្រឹមហ្នឹង ។  ប៉ុន្តែយុវជនរងគ្រោះ​មិនព្រម​ហេីយ​នៅរសៀលថ្ងៃទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ នេះ​ យុវជន​បង្ករ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែជាជនរងគ្រោះ​នៃ​អំពេី​ហិង្សា​បានមកដាក់​ពាក្យ​បណ្ដឹង​នៅ​ នគរបាល​ប៉ុស្តិ៍ទួលសង្កែ១​ ខណ្ឌ​ ឬស្សីកែវរួចហេីយ​ ដេីម្បី​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ។  

ចំពោះ​រថយន្ត​ Lexus 570 2011 ឡេីងសេរី​ គូរូ​ ពណ៌ខ្មៅ​ ផ្លាក​លេខ​ កម្ពុជា​ -​CEO.TGN1 គឺ​ លោកស្រី​ ទេីបតែ​ទិញ​បន្តពី​ អគ្គនាយក​ ធី​ ជី​ អិន​ កាលពីថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ និយាយរួម​ទៀបតែ​ទិញ​បាន​ ២​ថ្ងៃ​ ប៉ុណ្ណោះ​ ។  

ករណី​គ្រោះថ្នាក់ចរាចរណ៍​ គួរតែ​ដោះស្រាយ​ដោយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ គូ​ភាគីមិនអាច​បង្ករ​អំពេីហិង្សានោះទេ​ ។  គេ​បុកយេីង​ គេខុសហេីយ​ ទុកអោយច្បាប់​ដោះស្រាយ​តែ​បេីយេីងទៅ​វាយគេ​ គឺ​យេីង​ជាអ្នក​ត្រូវ​ក្លាយទៅ​ជាអ្នកខុសវិញ​ ។  ដូចករណី​ខាងលេីនេះជាដេីម​ ។  

បទល្មើស​ទះកំផ្លៀង​បានក្លាយ​ជា​ប្រធាន​បទក្ដៅ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​ បុរស​ម្នាក់​បាន​ទះ​កំផ្លៀង​យុវតី​ម្នាក់​ព្រោះ​តែ​ជិះម៉ូតូ​សាចទឹក​ប៉ះគាត់​បន្តិច​បន្តួច​ ។  បច្ចុប្បន្ន​បុរស​ទះកំផ្លៀងយុវតីរូបនោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​រួចហើយ​ ។  ចំពោះ​លោក​ស្រី​ថៅកែ​គ្លីនិក​ដែល​ទះ​កំផ្លៀង​យុវជន​មួយរូប​ចំនួន​ ៥​ កំផ្លៀង​ តេីមានវាសនា​ដូច​បុរស​ទះកំផ្លៀង​យុវតី​នោះឬយ៉ាងណា​ ។  

សូមបងប្អូន​ទាំងអស់​មេត្តា​កុំយក​ហិង្សា​ដោះស្រាយ​បញ្ហា

នេះបើតាមសារទាំងស្រុងរបស់លោក ផែង វណ្ណៈ បង្ហោះឱ្យដឹង ភ្ជាប់ជាមួយរូបប៉ុន្មានសន្លឹកនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post