header ads

Sponsor

ក្រោយភ្លៀងមេឃស្រឡះពេលនេះរឿងរ៉ាវអាស្រូវស្នេហានឹងឈានទៅរកការប្តឹងផ្តល់របស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ និងនារីជាពលករនៅប្រទេសកូរ៉េត្រូវបានបញ្ចប់ក្រោយពីលោកបានចេញមុខសុំទោសដល់រូបនាងនិងក្រុមគ្រួសារ ។ ប៉ុន្តែសុខៗតារាចម្រៀងរូបនេះត្រូវបានអ្នកគាំទ្រឌឺដងគ្រប់គ្នាក្រោយលោកបាន Cover បទ«មេត្តាបងផង»នៅក្នុងបណ្តាញ សង្គម។

ខណៈមិនទាន់ចេញបទចម្រៀងនៅក្នុងទ្រនំថ្មីតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ក៏បានបង្ហើរបទចម្រៀងយ៉ាងពិរោះដែលមានចំណងជើងថា«មេត្តាបងផង»ចែករំលែកដល់ហ្វេន ហ្វេនរបស់លោក ។ ប៉ុន្តែបទចម្រៀងមួយនេះហាក់ដូចជាស៊ីជាមួយនឹងរឿងឯកជនរបស់លោក ដែលទើបនឹងកើតឡើងកាលពីពេលថ្មីៗនេះជាមួយនារីម្នាក់ឈ្មោះ ស្រីនាង ជាពលករខ្មែរនៅប្រទេសកូរ៉េ ដែលលោកទើបនឹងសុំទោសកាលពីប៉ុន្មានថ្ងៃមុននេះដើម្បីបញ្ចប់រឿង ។

ជាមួយនឹងសំនៀងយ៉ាងក្រអូនក្រអៅនៅក្នុងបទ«មេត្តាបងផង»របស់លោក យឿន សូតអនុស្សាវរីយ៍ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខមិនចំអកនិងឌឺដងស្ទើរគ្រប់គ្នាថា «មេត្តាមិចបានបងបើបងឈប់ស្រលាញ់ហើយរកប្តឹងអូនទៀត» «គ្មាននរណាល្អគ្រប់ដប់ទេតែងតែមានខុស តែកុំឲ្យខុសរឿងចឹងៗច្រើនដងវាទៅជាបាត់តម្លៃហើយ»«សុំបទសូមទោសស្រីនាងមួយមកidol» « Cover បទបងពាក់មីមួយមក អាយដល គឺបទ ( សុំទោសស្រីម្នាក់)»  ។

គួររំឮកផងដែរថាកាលពីពេលថ្មីៗនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានចេញមុខសុំទោសនារីម្នាក់ជាពលករខ្មែរនៅប្រទេសកូរ៉េដើម្បីបញ្ចប់រឿងអាស្រូវស្នេហាក្រោយពីពួកគេបានភ្ជាប់ស្នេហ៍មួយរយៈរហូតនារីរូបនោះបានសាក់រូបលោក និងឈ្មោះនៅដៃដើម្បីជាសក្ខីភាពស្នេហ៍ស្មោះថែមទៀត ។ខណៈនារីរូបនោះត្រៀមបង្ហាញភស្តុតាងវជាច្រើនដែលបញ្ជាក់ថា យឿន សូតអនុស្សាវរីយ៍ ពិតជាមានទំនាក់ទំនងជាមួយនាងពិតមែនតារាចម្រៀងរូបនេះបានចេញមុខសុំទោសភ្លាមៗដោយអះអាងថា ឱ្យសមជាកូនប្រុស ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post