header ads

Sponsor

ភ្នំពេញ ៖ បន្ទាប់ពីឃើញរឿងរ៉ាវយុវជនម្នាក់ ជិះម៉ូតូប៉ះឡាន៥៧០ របស់នារីម្នាក់បណ្ដាលឱ្យឆ្កូតថ្នាំកាងក្រោយបន្តិច ធ្វើឱ្យនារីនោះខឹងទះបុរសនោះ៥ដៃ ហើយទាមទារសំណង៥០០ដុល្លារ ស្រាប់តែរសៀល៣០ ខែសីហា ឆ្នាំ២០២៣ ដោយក្ដីអាណិត លោក ផែង វណ្ណ: បានប្រកាសសងលុយជំនួស។

តាមរយៈទំព័រហ្វេសបុករបស់លោក ផែង វណ្ណៈ បានលើកឡើងឱ្យដឹងថា៖

«ជូនទៅ​ក្មួយ​ប្រុស​ ! ពូបាន​ឃើញ​ ព័ត៌មាន​បង្ហោះ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​ ថា​ក្មួយ​បេីកបរ​ខ្វះការ​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​ប៉ះរថយន្ត​ ៥៧០​ ពណ៌ខ្មៅ​ ដាច់​ថ្នាំកាងបន្តិច​ ហេីយត្រូវ​បាន​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ចុះមកទះ​ ៥​កំផ្លៀង​ និង​ដកហូត​ម៉ូតូ​យកទៅចាក់សោរទុក​ ។ តាមការ​រៀបរាប់​របស់​សារព័ត៌មាន​នៅលេី​បណ្ដាញ​សង្គម​ ក្មួយ​មានកំហុស​តែមួយគត់​ តែ​កំហុស​របស់​ក្មួយ​ គ្រាន់​តែ​សង​សំណងការ​ខូចខាត​រួចហើយ​ក្មួយ​គ្មាន​ជាប់​ទោស​ទណ្ឌ​អ្វីទេ​ បេីក្មួយ​គ្មាន​លទ្ធភាព​ ពូ​សុំជួយ​ចេញ​សងជំនួស​ទាំងអស់​ »។

«ចំពោះ​ទង្វើ​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ពណ៌​ខ្មៅ​ គាត់​មាន​បទល្មើស​ ២​ ទី១​ ប្រេីហិង្សា​ដោយចេតនា​ ទី២​ ដកហូត​ម៉ូតូ​ដែល​ជា​វត្ថុ​តាង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ទៅដាក់​ច្រវ៉ាក់​ទុកខ្លួនឯងដោយគ្មានការ​អនុញ្ញាត​ពី​តំណាង​អយ្យការ​ គឺ​ជាទង្វេីខុសច្បាប់​មួយទៀត​ ។ ក្មួយមាន​សិទ្ធិ​គ្រប់​គ្រាន់​ដេីម្បី​ដាក់ពាក្យ​បណ្ដឹង​ចំពោះ​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ពណ៌​ខ្មៅ​នោះ​ ។ បេីក្មួយ​គ្មាន​លទ្ធភាព​ ពូ​អាច​ជួយ​រកមេធាវី​ និង​នាំ​ក្មួយ​ទៅដាក់​ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ ។ បេីក្មួយ​ត្រូវ​ការ​ជំនួយពីពូ​ សូមទាក់ទងមកតាម​ ហ្វេសប៊ុក​នេះ​ ឬ​ តាម​ តេឡេក្រាម​លេខ​ ០១២​ ៩៣៣​ ៨៨៣​ សូមអរគុណ​ !»។

សូមជម្រាបជូនថា ហេតុការណ៍បង្កការភ្ញាក់ផ្អើល នេះផ្ដើមឡើងដោយយុវជនម្នាក់បានចោទប្រកាន់ម្ចាស់ទីតាំង មន្ទីរពហុព្យាបាល និងសម្ភព ឥន្ទ្រទេវី ថាបានទះកំភ្លៀងគាត់៥កំភ្លៀង ហេីយអោយសន្តិសុខ យកសោរច្រវ៉ាក់ចាក់ម៉ូតូជាប់ និងទាមទារ សំណង ៥០០ដុល្លារ ព្រោះ រឿងជិះម៉ូតូលឿនចាប់ហ្វ្រាំងរអិលដួលប៉ះរថយន្ដគាត់ចតស្ងៀមខូចខាតបន្តិចបន្តួច ។ ហេតុការណ៍ នេះបានកើតឡើងកាល ពីវេលាម៉ោង  ៥ ព្រឹក ថ្ងៃទី៣០ សីហា ២០២៣ លើផ្លូវទំនប់៧០  ចំណុច មន្ទី មន្ទីរពហុព្យាបាលនិងសម្ភព ឥន្ទ្រទេវី១  ភូមិ បាក់ទូក  សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post