header ads

Sponsor

លោកស្រី អយ ឆវឌ្ឍនី នៅព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៣នេះបាន ចេញសារមួយរៀបរាប់ ឆ្លើយតបទៅលោក ផែង វណ្ណៈ និងអ្នកសារព័ត៌មាន ជុំវិញរឿងយុវជនដែលជិះប៉ះរថយន្ត luxes 570 ហើយត្រូវ៥កំផ្លៀងនោះ។ ខាងក្រោមនេះជាការបកស្រាយទាំងស្រុង៖

លោកពូ ក្មួយសុំបញ្ចេញយោបល់បន្តិច :

-សុំឲ្យលោកពូស្តាប់ភាគីទាំងសងខាងសិន កុំស្តាប់តែម្ខាងហើយវាយតំលៃម្ខាងទៀត ព្រោះស្តាប់តែម្ខាងចឹងគេនិយាយយកតែខ្លួនគេត្រូវប៉ុនោះ មិនដែលនិយាយពីចំនុចខុសគេទេ!

-តាមពួកខ្ញុំ ដែល នៅក្នុងការកើតហេតុនឹងពិតប្រាកដឃើញ:

ប្អូនប្រុសនឹងស្រវឹងជោគជាំខ្លាំងមែនទែន ធុំស្រាហួង បើកម៉ូតូមកបុកឡានគេចតនៅស្ងៀម១យប់ ក្នុងគ្លីនិកពេលបៀកភ្លឺ ហើយម្ចាស់ឡានអត់នៅកន្លែងនឹងទេ គាត់ដឹងតាមរយះបុគ្គលិកcallប្រាប់គាត់ទេ ទើបគាត់មកជួបប្អូនប្រុសនឹងពេលភ្លឺនឹង!

-ម្ចាស់ឡាននឹងសុំអោយបុរសបុកទ្បានខលរកញាតិ ឪពុកម្ដាយ បងប្អូន តែ បុរសនឹងថាអត់មានម៉ែឪទេ កូនកំព្រា ( ហ៊ានហៅគាត់មកស្បថអត់ បេីមិនជឿ ) ហេីយគាត់ដេីរចាប់ និង ទាញដៃជេីងគេពេញនឹង ព្រោះគាត់ស្រវឹងជោគធុំខ្លិនស្រាពេញគ្លីនីក ក្អួតខាកស្ដោះ ដេីរទន់ខ្លួន រកបង្ខំពេទ្យចាក់ថ្នាំឲ្យគាត់ បេីមិនជឿថាគាត់មិនស្រវឹង ទាំងខ្លួនគាត់ធុំស្រាហួង ពួកខ្ញុំអោយគាត់ដេកសិននៅកន្លែងទទួលភ្ញៀវ តែគាត់ងេីបមកទាញបរវាស់ដៃអ្នកគ្រូពេទ្យ ថាគាត់មិនស្រវឹង ហេីយចង់ជិះម៉ូតូ តែដោយសារឃេីញគាត់ស្រវឹងដេីរទន់ខ្លួន ទេីប ក្រុមគ្រូពេទ្យ សន្តិសុខ ខ្លាចគាត់បេីកម៉ូតូ បុកក្មេង ឬ ប្រជាជនតាមដងផ្លូវ ប៉ះពាល់អាយុជីវិត គេ ទេីប អ្នកគ្រូគាត់ថាអោយ សង ៣០០ដុល្លាហេីយចាំម៉ាក់ប៉ា បងប្អូន មកយក និង បូលីសមកសិន ទៅ គោលបំណងមិនចង់អោយបុរសស្រវឹងបាត់ស្មារតីនោះធ្វេីដំណេីរតាមដងផ្លូវសាធារណះ ជ្រុលបុកជីវិតមនុស្សដូចបុកទ្បាន កំពុងចតក្នុងចំណតស្ងៀម ប៉ុណ្ណោះ សូមបងប្អូននិង សារពត៏មានជ្រាបនូវពត៏មានពិត ផង យកទៅពិចារណា មុនផុស ។

តែប្អូននឹងថាអត់មានឪពុកម្ដាយទេ សូម្បីបងប្អូនក៏គ្មានដែរ កូនកំព្រា និង គ្មានលុយទេ ថាសុំទោស តែដេីរចាប់ដៃជេីងគេពេញមន្ទីរពេទ្យ ហេីយ សំដីប្អូនប្រុសនឹងនិយាយមកឈ្លើយ ទាំងខ្លួននឹងស្រវឹងជោគ ទេីបពួកខ្ញុំ និង អ្នកគ្រូមិនប្រកាន់ រហូន ២ម៉ោងក្រោយ គាត់ដេីរជេរ ចាប់ដៃអ្នកគ្រូ ចាប់សក់ និង ស្ទាប រួចខ្លួនឯងដេីរដោះអាវខ្លួនឯង ហេីយ និយាយស្រែកខ្លាំងៗថា គាត់កូនអ្នកមានទេ មិនមែនក្រ ឪគាត់ផ្កាយ៣ ម្ដាយអ្នកមាន ធ្វេីការងារពេទ្យរុសីុ បេីកគ្លីនីកធំៗលេីសនឹងទៀត ហេីយគាត់លួចចេញពីផ្ទះទេ មិនមែនក្រទេ ហើយអ្នកនៅក្នុងកើតហេតុនោះឃើញ ប្អូនប្រុសនឹងរកវាយ ស្រ្ដីដែលជាអ្នកគ្រូ និង ចាប់ខ្លួនប្រាណ ព្រោះឃេីញអ្នកគ្រូស្លៀករូបគេងយប់ គាត់ទេីបមកដល់គ្លីនីក ក្រោយពីបុគ្គលិកខលប្រាប់គាត់ ( អ្នកគ្រូ មកពីផ្ទះនៅ អូទ្បាំពិចព្រោះថ្ងៃនឹងជាថ្ងៃ day off របស់គាត់ ) នោះមុនទេ អ្នកជិតខាងប្រុងរត់ទៅជួយអ្នកគ្រូ នោះទៀតផង ហើយក៏កើតជាហេតុ ប្រតាយប្រតប់គ្នាកើតឡើងដេីម្បីការពារខ្លួនការប៉ះពាល់រាងកាយពីបុរស នោះមិនមែនដូចគេ ឬ សារពត៏ផ្សាយនោះទេ ។

ស្រ្តីដែលជាអ្នកគ្រូ នោះដេីរទៅបន្ទប់យាម តែប្អូនប្រុសអត់ហេតុផលទេ ហើយប្អូនប្រុសនឹងបានដើរតាមស្រ្តីនឹងចូលក្នុងគ្លីនិក បំរុងវាយ ចាប់បង្ខំរាងកាយ តែត្រូវមេការឃាត់ទាន់ ហេីយពួកខ្ញុំយល់ឃេីញថា គាត់ស្រវឹងទេីបមិនប្រកាន់ រងចាំបូលីស និង បងប្អូន បុរសស្រវឹងនឹង មកសិន ។

-ម្យ៉ាងវិញទៀតលឺថាឡាននឹងគាត់ទើបតែទិញបាន 2ថ្ងៃទេ ហេីយមិនបានជិះព្រោះគាត់ថាពិបាកជិះធំពេក គាត់ជិះទ្បាន១ទៀត ទៅផ្ទះសិន និង ទៅធ្វេីការសិន ។

ដូច្នោះអារម្មណ៌ដែលឃើញគេជិះមកបុកខូចឡានដែលខ្លួនស្រឡាញ់ទើបនឹងទិញថ្មីៗចឹង តែរឿងថាស្រី ទៅវាយប្រុសនោះ ក៏មិនមានដែរ វាជាការប្រតាយ ប្រតប់គ្នាការពារការលូកលាន់បែបបុរសស្រវឹង មិនដឹងអី ដេញផាអាប់តាមថ្នល់ ស្រែកលូលា ស្រវឹងពេញថ្នល់ អ្នកជិតខាងឃេីញអំពេីបុរសស្រវឹងម្នាក់នេះ ដេីរត្រេតពេញផ្លូវ ។

ហើយភ្លាមនឹងប្អូនប្រុសនោះបានហៅអ្នកកាសែតដោយចិត្តឯងមកថត និង ជេរប្រមាទ ដុតមន្ទីរពេទ្យ ដុតទ្បាន ហេីយថានឹងទិញទ្បាន បែបនឹងជិះ Lexus 570 ស្អែក ព្រោះអួតបែបនេះវិញ ថាឪគាត់ ផ្កាយ ៣ ម្ដាយអ្នកមាន នៅមុខគ្លីនិកលឺៗថែមទៀត ចេតនាបង្ខូចកេរិ៏្តឈ្មោះគេ ឬ ចង់មានបំនងមិនល្អអ្វី១ មិនមែនចាំដោះស្រាយតាមផ្លូវច្បាប់ទេ ពេលភ្លឺ ឬ ចាំបងប្អូនខ្លួនមកសិនទេ ។

តើធ្វើបែបនេះជាទង្វើបែបណាវិញ?

ស្រវឹងហេីយបុកគេដល់ក្នុងផ្ទះ ដេីរចាប់ ប៉ងរំលោភគេលេីរាងកាយ ទាំងខ្លួនស្រវឹងមិនដឹងអីហេីយ គេមិនប្រកាន់ ផង ព្រោះ អ្នកគ្រូប្រាប់ក្រុមការងារថាចាំម្ដាយឪពុក បងប្អូនបុរសនឹងមកសិនទៅ ស្រវឹងចឹងឃាត់ត្រឹមមិនអោយបេីកបរទៅបានហេីយ រឿងលុយកាក់សងចាំម្ដាយឪពុកគាត់មក ។

-ម្យ៉ាងវិញទៀត រឿងអីដែលស្រ្តីនោះសុខៗទៅវាយ

បុរសនោះ ព្រោះនាំតែខូចកិត្តយស ខាតពេលវេលា!

ព្រោះគាត់រៀនបានខ្ពង់ខ្ពស់ បើកគ្លីនិកសង្រ្គោះមនុស្សជាច្រេីន ។

សូមលោកពូអធ្យាស្រ័យផងបើពួកខ្ញុំ និយាយខុសឆ្គងអី!

ផែង វណ្ណះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post