header ads

Sponsor

មហាជនមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងបានចេញមុខរិះគន់តារាកំប្លែង នាយពាក់មី ដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាស។ ក្នុងនោះក៏មានការលើកឡើងស្រដៀងគ្នាថាការសម្តែងរបស់តារាកំប្លែងរូបនេះកាន់តែមានលក្ខណៈឈ្លើយនឹងលើសខ្លាំង ។ 

នាយពាក់មី ត្រូវបានគេចាត់ទុកជាតារាកំប្លែងជំនាន់ក្រោយដែលមានឈ្មោះល្បីល្បាញលំ ដាប់ប្រទេសផងដែរ ។ មិនត្រឹមជាតារាកំប្លែង នាយពាក់មី ក៏ជាអ្នកចម្រៀងនឹងមានសមត្ថភាពដឹកនាំរឿងថែមទៀតផង ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាកំប្លែងដែលមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបានបង្ហាញវត្តមាននៅក្នុងកម្មវិធីលំដាប់ពិភពលោកCambodia‘s Got Talent ក្នុងនាមជាបេក្ខជនដោយនាយបានច្រៀងនឹងបានបញ្ចេញកាយវិការខាកស្តោះ នៅក្នុងពេលនោះដោយលើកឡើងថាសុខភាពមិនអំណោយផល ។

ជាមួយនឹងកាយវិការរបស់ នាយពាក់មី ស្តោះទឹកមាត់នោះក៏ត្រូវបានមហាជនជាអ្នកទស្សនានៅតាមបណ្តាញសង្គមមានការមិនពេញចិត្តហើយបញ្ចេញមតិស្រដៀងៗគ្នាថា«ពាក់មី មួយរយះនះលេងកំប្លែ ងឈ្លើយ កាយវិការមិនគួរគាប់បីច្រើន» «សម្តែងឈ្លើយ» «អាហ្នឹងលើកមុនអ្នកណាក៏សប្បា  យដោយវាដែលតែឡូវវាឆ្លើយណាស់»«ពាក់មីលេងលើសហើយអោយតែគាត់ចេញមកស្ដោះទឹកមាត់ខ្ញុំមិនដែលមើលទេ»។ ជាមួយគ្នានោះគេក៏បានឃើញគណកម្មាការ នាយក្រឹម បានបញ្ចេញយោបល់ថា កម្មវិធីលំដាប់ពិភពលោកបែបនេះមិនគួរសោ្តះទឹកមាត់ទេព្រោះអាចមានអ្នកខ្លះមើលបណ្តើរទទួលទានបណ្តើរ ។

ទោះបីជាយ៉ាងនេះក្តីក៏មានការលើកឡើងថាទាំងនេះគ្រាន់តែជាការកំប្លែងនៅក្នុងកម្មវិធីCambodia‘s Got Talent របស់ នាយពាក់មី ដើម្បីបង្កឱ្យកម្មវិធីមានភាពរស់រវើកនិងសប្បាយរីករាយប៉ុណ្ណោះមិនគួរប្រកាន់ច្រើនទេ ព្រោះនេះជាសិល្បៈនៃការកំប្លែង ។ ខ្លះទៀតលើកឡើងថាមុននឹងឡើងកម្មវិធីគេបានសមរួចទៅហើយមិនគួររិះគន់ដល់ នាយពាក់មី នោះទេ ធម្មតាការកំប្លែងតែងលើសបន្តិចជារឿងធម្មតា ៕   

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post