លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា លោកបានថ្លែងចំណាប់អារម្មណ៍ខ្លីមុនរដូវកាលថ្មីចាប់ផ្ដើមចុងសប្ដាហ៍នេះថា៖ ការប្រកួតប្រជែងនឹងតឹងតែងខ្លាំង ព្រោះក្រុមទាំងអស់មានការប្តេជ្ញាចិត្ត និងអាចឈ្នះរាល់ការប្រកួតរៀងខ្លួន។ គួររំលឹកផងដែរថា លោក ហុក សុចិត្រា ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាក្នុងរយពេលមួយឆ្នាំនាអំឡុងឆ្នាំ២០១២ ហើយលោកក៏ជាអតីតកីឡាករដ៏ល្បីល្បាញមួយរូបដែលបានជួយក្រុមជម្រើសបាល់ទាត់ជាតិច្រើនផងដែរ ចន្លោះឆ្នាំ១៩៩៥ ដល់២០០៣។
រូបភាព៖ ក្លិបបាល់ទាត់វិសាខា
ចំណែកលោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បាននិយាយថា៖ ការប្រកួតរដូវកាលថ្មីនេះគឺតានតឹងខ្លាំង ដោយសារក្រុមទាំងអស់មានការរៀបចំល្អទាំងអស់ ដូច្នឹងហើយយើងរំពឹងថាការប្រកួតនឹងល្អមើល និងរឿងសំខាន់ចង់ឱ្យមានទស្សនិកជនមកគាំទ្រច្រើនសម្រាប់ការប្រកួតយើងទាំងអស់គ្នា។ ដើម្បីឱ្យជម្រើសជាតិល្អ យើងគួររើសក្លិបមួយគាំទ្រ ហើយបបួលគ្រួសារមិត្តភក្រ ដើម្បីលើកតម្កើងបាល់ទាត់ និងការអភិវឌ្ឍបាល់ទាត់យើងកាន់តែខ្លាំង។
រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន
ខណពេលដែលលោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានថ្លែងថា៖ រដូវកាលថ្មីនឹងមានការប្រកួតប្រជែងខ្លាំងជាងមុន តាមរយការរៀបចំក្រុម យើងឃើញគេតាម PRE-SEASON កន្លងមករៀបចំបានល្អ និងការបង្កើតឱ្យមានកូតាអាស៊ាន (កីឡាករ) ធ្វើឱ្យការប្រកួតប្រជែងប្រសើរជាងមុន។ ក្រុមនីមួយៗត្រៀមបានល្អ នាំកីឡាករបរទេសមក។ ចំពោះក្ដីរពឹង បឹងកេតក៏ដូចក្រុមដទៃទៀត ក្ដីរំពឹងមិនសូវខុសគ្នាប៉ុន្មានទេ គឺក្រុមដែលនៅក្នុងTOP4 ដើម្បីមានឱកាសក្លាយជើងឯក! យើងដូចគ្នាគឺដាក់គោលដៅយកពានរង្វាន់ ក៏ប៉ុន្ដែយ៉ាងណាយើងអត់ទាន់ដឹងរហូតដល់ការប្រកួតចប់ ធម្មតាយើងដាក់គោលដៅមិនមែនប្រាកដថាយើងនឹងធ្វើបានទេ ប៉ុន្ដែយើងនឹងធ្វើឱ្យអស់ពីសមត្ថភាព។ ហើយជាពិសេសក៏សុំណូមពរដល់អ្នកគាំទ្របាល់ទាត់ជាតិ ចូលរួមគាំទ្រក្រុមដែលខ្លួនស្រលាញ់ ក្រុមដែលខ្លួនគាំទ្រដើម្បីលើកទឹកចិត្តកីឡាករ ក៏ដូចជាដើម្បីវិស័យបាល់ទាត់យើង។ អ្នកគាំទ្រពិតជាមានសារសំខាន់សម្រាប់ក្លិប ជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងបាល់ទាត់ ដូច្នេះកម្លាំងចលករ អ្នកគាំទ្រចូលរួមគាំទ្របាល់ទាត់ធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនថែមទៀត
រូបភាព៖ BK12
លោក ភា សុភត្រា អតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ហើយបច្ចុប្បន្នត្រលប់មកកាន់ការងារនៅ
ក្លិបចាស់របស់លោកវិញ បាននិយាយថា៖ ខ្ញុំពិតជាមានភាពសោមនស្សរីករាយជាខ្លាំងដែលបានវិលត្រឡប់មកចូលរួមជាមួយក្លឹបtiffy Army សារជាថ្មីក្នុងបរិយាបទបាល់ទាត់សម័យបច្ចុប្បន្នក្រោយពីលីកកំពូលត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយចំនួនប្រកួតច្រើន បន្ថែមចំនួនក្លឹប និងកូតាកីឡាករបរទេស ពិសេសកំរិតគ្រូបង្វឹកបរទេសកាន់តែមានលក្ខណះស្តង់ដា ខណះគ្រូបង្វឹកខ្មែរយើងក៏សុទ្ឋតែមានកំរិតA និងកំពុងឆ្លងកាត់ A កត្តាទាំងនេះខ្ញុំគិតថាលីកកាន់តែខ្លាំងជម្រើសជាតិនិងបានផ្លែផ្កា មួយវោញទៀតទោះបីជាខ្ញុំឈប់ពីក្រុមការងារជម្រើសជាតិប៉ុន្តែក៏ខ្ញុំនៅបន្តគាំទ្រដោយប្រយោលទៅដល់ក្រុមជម្រើសជាតិផងដែរមានន័យថាខ្ញុំនិងដឹកនាំ ក៏ដូចជាការបង្ហាត់អោយស្របទៅតាមស្តងដាផងដែរ ការពិតណាស់បើមើលដោយផ្ទាល់ប្រហែលជាម្នាក់ៗគិតថា ISI និងPreyVeng ជាក្រុមថ្មី តែសម្រាប់ខ្ញុំគឺ TiffyArmy ជាក្រុមក្មេងខ្ចីជាងគេព្រោះការវិលត្រលប់មកវិញនេះខ្ញុំបានផ្លាស់ប្តូរឥរិយាបទបាល់ទាត់របស់ក្លឹបជាច្រើន ទាំងផ្នត់គំនិតកីឡាករ ស្នាយនៃការដឹកនាំ ស្ទាយឬរបៀបលេង បទបញ្ទាផ្ទៃក្នុងនានា ក៏ដូចជាការកំណែទំរង់ក្នុងក្រុមការងារផងដែរ ទោះបីជាយ៉ាងណាយើងបានត្រៀមខ្លួន និងសំលៀងសមត្ថភាពក្រុមទាំងមូលដើម្បីប្រជែងជាមួយក្រុមខ្លាំងដែលជាប្រកួតទីមួយរបស់យើងផងដែរ ហើយខ្ញុំបានចាត់ទុកការប្រកួតនេះគឺជា Mind game រវាងខ្ញុំ និងកីឡាកររបស់ខ្ញុំ។

លោក ឃឺម បុរី គ្រូបង្វឹកក្លិបបាល់ទាត់ណាហ្គាវើលដ៍៖ ឆ្នាំនេះជាការប្រកួតប្រជែង ដ៏ខ្លាំង ជាងឆ្នាំមុន ប្រសិនបេីយេីងចង់ប្រជែងពាន គ្រប់ការប្រកួតត្រូវតែក្រាញននៀល យេីងមានពាក្យស្លោកមួយ Refuse to lose យេីងសង្ឃឹមថាអ្នកគាំទ្របាល់ទាត់សូមចូលរួមលេីកទឹកចិត្តកីឡាករអោយបានច្រេីន ជាពិសេសគឺអ្នកគាំទ្រនៅកំពង់ស្ពឺ។ ក្តីរំពឹងឆ្នាំនេះគឺប្រជែងយកពាន។

រូបភាព៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍
លោក សាប៊ូន វិនតា គ្រូបង្គោលថ្មី ដើម្បីមកដឹកនាំក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅក្នុងរដូវកាលថ្មីនេះបានគូសបញ្ចាក់ថា៖ ជាការពិតណាស់ក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះហើយវាក៏ជាការដឹកនាំដំបូងសម្រាប់អាជីពរបស់ខ្ញុំផងដែរ។ ខ្ញុំគិតថាលីគកំពូលកម្ពុជានិងក្លាយជាការប្រកួតប្រជែងដ៏ខ្លាំងជាងមុនដោយយើងឃើញថាក្លិបនីមួយៗមានការរៀបចំក្រុមបានល្អជាមួយការនាំចូលគុណភាពកីឡាករជាច្រើនបូកជាមួយកូតាអាស៊ានផងដែរដែលធ្វើអោយការប្រកួតកាន់តែទាក់ទាញនិងធ្វើអោយមានប្រកួតប្រជែងខ្លាំងនៅទីលានសម្រាប់លីគកំពូលកម្ពុជាហើយនិងក្លាយជាការទាក់ទាញដល់អ្នកគាំទ្រខ្លាំងជាមុននិងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ខ្ញុំជឿជាក់និងរំពឹងទុកថាក្លិបរបស់ខ្ញុំនិងក្លាយជាក្រុមប្រកួតប្រជែងមួយក្នុងលីគកំពូលកម្ពុជាក្នុងរដូវកាលថ្មីនេះស្របតាមផែនការអភិវឌ្ឍន៍របស់ក្លិបផងដែរ។ រូបភាព៖ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
លោក Pep Munoz សញ្ជាតិអេស្ប៉ាញគ្រូបង្វឹកបង្គោលថ្មីក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា៖ ចំណាប់អារម្មណ៍របស់ខ្ញុំគឺថា CPL នឹងមានការប្រកួតប្រជែងខ្លាំងនៅរដូវកាលនេះ។ ក្រុមទាំងអស់មានភាពប្រសើរឡើងជាមួយនឹងការត្រៀមលក្ខណៈល្អប្រសើរជាងមុន និងការចុះហត្ថលេខាកីឡាករល្អៗ។ សម្រាប់យើង វាមានរយៈពេលយូរហើយដែលមិនមានការប្រកួតផ្លូវការ ហើយកីឡាករយើងចង់ធ្វើការប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីបានបីពិន្ទុ។ កីឡាករទាំងអស់បានធ្វើការប្រកួតមុនរដូវកាលបានយ៉ាងល្អ។ ពួកគេបានឈានដល់កម្រិតដែលយើងចង់បានសម្រាប់ការប្រកួតលីកដំបូងនេះ ហើយយើងទាំងអស់គ្នាពិតជាចង់ឱ្យការប្រកួតចាប់ផ្តើម។ យើងចង់ទៅមួយជំហានៗ លេងហ្គេមមួយៗដោយការទទួលខុសត្រូវ និងការគោរព ប៉ុន្តែលេងដោយគ្មានការភ័យខ្លាច។
រូបភាព៖ ក្លិបព្រះខ័នរាជស្វាយរៀង
ចុងក្រោយ លោក សរ វិជ្ជណា និពន្ធនាយករង Amapapa News បានសាកសួរលោក ប៉ែន ផាត ដែលជាអតីកីឡាករដ៏ល្បីល្បាញក្នុងទសវត្សរ៍៦០-៧០អំពីទស្សនៈ និងការមើលឃើញពីកីឡាបាល់ទាត់កម្ពុជារដូវកាលថ្មីនេះផងដែរ ហើយលោក ប៉ែន ផាត ថ្លែងថា៖ ខ្ញុំមើលឃើញថាល្អពិសេសជាងមុនៗ ពីព្រោះ Club League និមួយៗ ហានយកកីឡាករបរទេសចូលមករួមTeam (ក្រុម)។