header ads

Sponsor

មិនមានអ្វីចម្លែកទេព្រោះក្រៅពីតារាចម្រៀងស្រីដែលលេចធ្លោនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា តែងCoverបទចម្រៀងជាភាសាអង់គ្លេសជាហូរហែ។អ្វីដែលចាប់អារម្មណ៍គ្រាន់ កាម៉េរ៉ាសម្រាប់ថតតារាចម្រៀង តន់ ចន្ទស៊ីម៉ា Cover បទចម្រៀងនោះមានតម្លៃដល់ទៅជិត ២០ម៉ឺនដុល្លារដែលមានការបញ្ជាក់ថាជាកាម៉េរ៉ាកម្រិតស្តង់ដាអន្តរជាតិ ។

តន់ ចន្ទសីម៉ា នៅតែជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីដែលមិនទាន់មានតារាស្រីរូបណាអាចប្រជែងបានឡើយដោយនាងអាចចាប់ដៃគូរបស់តារាចម្រៀងល្បីៗជួរមុខដូចជា ព្រាប សុវត្ថិ ខេម និង ខេមរៈ សិរីមន្ត ជាដើម ។​

មួយវិញទៀតតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តតាកែវរូបនេះក៏មានសមត្ថភាពអាច Coverបទចម្រៀងជាភាសាអង់គ្លេសបានជាច្រើនបទទៀតផងបើទោះកន្លងមកមានការរិះគន់ពីសំណាក់អ្នកស្តាប់ថាការបញ្ចេញសំនៀងរបស់នាងមិនសូវច្បាស់ក្តី ។ តែនាងធ្លាប់បញ្ជាក់ថាបើច្រៀងដូចពេកខ្លាចជាប់កូពី ។

ដើម្បីឱ្យបទចម្រៀងដែលតារាចម្រៀង តន់ ចន្ទសីម៉ា កាន់តែមានភាពរស់រើកជាចំណីអារម្មណ៍របស់អ្នកទស្សនានោះពេលនេះផលិតកម្មហ្គាឡាក់ស៊ីបានចំណាយប្រាក់ដល់ទៅជាង ១០ម៉ឺនដុល្លារសម្រាប់ទិញកាម៉េរ៉ាប្រភេទទំនើបសម្រាប់ថតនៅក្នុងសកម្មភាពCoverបទចម្រៀងរបស់នាង ។

យ៉ាងណាមិញបើតាមការបញ្ជាក់របស់លោក សាក់ ធារិទ្ធ ដែលជាបុគ្គលសំខាន់នៅក្នុងផលិតកម្មហា្គឡាក់ស៊ីបានឱ្យបង្ហោះសារថា «យក Camera Arri តម្លៃជិត 20 ម៉ឺនដុល្លារ មកថតបទចម្រៀង Cover អោយបងប្អូនស្ដាប់លេងពិតជាមិនធម្មតា សូមតាមដានទស្សនា»។មិនតែប៉ុណ្ណោះលោកបានបន្ថែមថា Camera Arri នេះជាប្រភេទកាម៉េរ៉ាទំនើបលំដាប់ស្តង់ដាអន្តរជាតិដែលគេប្រើសម្រាប់ថតរឿងហូលីវូដជាដើម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post