header ads

Sponsor

ពេលនេះ ម្ចាស់ប្រេនS88 Beauty បានបង្ហាញមុខនឹងបានដោះស្រាយជាមួយតារាកំប្លែង នាយពាក់មី ហើយក្រោយពីភរិយារបស់លោកជួបបញ្ហាធ្ងន់ធ្ងរបន្ទាប់ពីបានចូលទៅព្យួរសេរ៉ូម ឱ្យស្បែកសនៅក្នុងហាងកែសម្ជស្សមួយនេះ ។

មុននេះបន្តិចតារាកំប្លែង នាយពាក់មី បានបង្ហោះសារថា «ទីបំផុត លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty បានចូលខ្លួនមកដោះស្រាយហើយ អរគុណសមត្ថកិច្ចទាំងអស់ ដែលបានប្រឹងប្រែងតាមដានស្រាវជ្រាវលេីករណីនេះ ។

បើពីដំបូង ប្អូនកុំគេចវ៉េស ហើយចេញមុខមកទទួលខុសត្រូវ ភ្លាមៗនោះ រឿងក៏មិនធំដល់ថ្នាក់នឹងដែ ។ ពេលនេះ លោក ទេព ពិសិដ្ឋ បានសងសំណង តាមសំណើរបស់ខ្ញុំ រួចរាល់ហើយ តទៅមុខសូមប្អូនយកចិត្តទុក្ខដាក់ខ្ពស់ ដលលអតិថិជន សូមអរគុណ» ។

ទោះបីជាយ៉ាងនេះក្តី នាយពាក់មី មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ពីសំណងដែលលោកបានទទួលពីសំណាក់ម្ចាស់ប្រេនS88 Beauty ឡើយ ។ ពេលនេះដែរភរិយារបស់ខ្លួនក៏មានសភាពធូរស្រាលតែនាយនៅតែបង្ហាញក្តីព្រួយបារម្ភព្រោះមិនដឹងថាទៅថ្ងៃអនាគតភរិយាខ្លួននឹងមានបញ្ហាអ្វីបន្តទៀតឡើយ ។

ប៉ុន្តែយ៉ាងណាសារ និងរូបភាពជាមួយម្ចាស់ប្រេន S88 Beauty ត្រូវបាន នាយពាក់មី លុបចោលវិញភ្លាមៗក្រោយពីបង្ហោះបានប៉ុន្មាននាទី ដោយលោកបានបញ្ជាក់ថា «តាមសំណូមពរ​ លោកទេពពិសិដ្ឋ​ ស្នេីសុំអោយខ្ញំលុបផុសចេញវិញ​ ខ្ញុំក៏យោគយល់​ ដូចនេះសូមបងប្អូនអាធ្យាស្រ័យ​ 🙏» 

ខណៈពេលនេះក្រសួងសុខាភិបាលក៏បានសម្រេចបិទសាខាទាំង ១៣ របស់ហាង S88 Beauty ទាំង ១៣ សាខាក្រោយពីរកឃើញសាខាមួយប៉ុណ្ណោះដែលមានច្បាប់អនុញ្ញាតិ្តត្រឹមត្រូវ ។ គួរបញ្ជាក់ថាលោក ទេព ពិសិដ្ឋ គឺជាគូស្នេហ៍របស់លោក ងួន ស៊ាង ម្ចាស់ហាងBeauty Store ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post