header ads

Sponsor

ភ្នំពេញ ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វីដេអូចំនួនជាង១នាទីនោះ ដែលសម្ដេចតេជោបានបង្ហោះនៅថ្ងៃទី០៦ ខែសីហា លើ TikTok បានឱ្យដឹងថា៖ “ឆ្នាំនេះ កូន និងចៅមកជួបជុំ និងមានបងធម៌ប្អូនធម៌មកចូលរួមខួបកំណើតនៅផ្ទះដែរ”។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។

លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានរៀបចំពិធីខួបកំណើត ឈានចូលអាយុ៧២ឆ្នាំ កាលពីថ្ងៃទី៥ ខែសីហា ដោយទទួលបានការអបអរសាទរជាច្រើនពីប្រជាពលរដ្ឋ ជាពិសេសមន្ត្រីៗនៅក្រោមឱវាទ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post