header ads

Sponsor

បំណងប្រាថ្នាក្មួយស្រីគន្ធា ដែលតស៊ូជម្នះបញ្ហាជិះក្បូនស្នោរទៅរៀននោះ ហើយចង់បានទូកស្មាច់ជិះនោះ ពេលនេះបានសម្រេចហើយ ក្រោយពីមានសប្បុរសជនជាច្រើនបានចូលរួមតាមរយៈក្រុមការងាររំដួលធីវី។

បើតាមក្រុមការងាររំដួលធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននាំយកទូកមួយគ្រឿងបំពាក់ម៉ាសុីន គ្រឿងបរិភោគ ព្រមទាំងថវិការប្រាក់ដុល្លារចំនួន 4227$ និងប្រាក់រៀល 4 000 000រៀល ជូនក្រុមគ្រួសារក្មួយស្រី ដែលជាជំនួយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ដូចដែលមហាជនបានជ្រាបហើយ ក្មួយស្រី គន្ធា អាយុទើប៨ឆ្នាំប៉ុណ្ណោះ រៀនថ្នាក់ទី១ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប លើផ្ទៃបឹងទន្លេសាបដែលត្រូវជិះស្នោរទៅរៀនចម្ងាយពីផ្ទះទៅសាលាប្រហែលមួយគីឡូម៉ែត្រ ឪពុកជាប់ទៅធ្វើការ ខណៈម្ដាយមានកូនតូចៗចំនួន២នាក់ផ្សេងទៀតដែលត្រូវមើលថែ ដែលបង្ខំចិត្តឱ្យកូនទៅរៀនជិះស្នោរឆ្លងទឹកតែម្ដងឯង។

តាមរយៈកិច្ចសម្ភាន៍ និយាយទាំងអួលដើមក ក្មួយស្រីចង់បានទូកស្មាច់មួយទុកគ្រាន់អុំជិះទៅរៀន យ៉ាងណាក្រុមការងាររំដួលធីវី នឹងចាត់ចែងជូនក្មួយស្រី ដើម្បីបន្តឱ្យក្មួយមានការតស៊ូទៅរៀនសូត្របន្ថែមទៀតរហូតមកដល់ព្រឹកនេះ បាននាំយកអំណោយសប្បុរសជនមកជូន ដើម្បីបំពេញបំណងប្រាថ្នាក្មួយស្រី។

សូមទស្សនាវីដេអូ និងរូបភាពទាំងស្រុងខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post