header ads

Sponsor

ដ្បិតរស់នៅក្នុងជីវភាពហ៊ឺហាមានងារជាជំទាវពោរពេញទៅដោយក្តីសុខក្តី តែថ្មីនេះតារាសម្តែង នៅ សូនីតា បានសម្រេចចិត្តស្លៀកឈុតដូនជីដើម្បីធ្វើការតាំងសមាធិនៅក្នុងវត្តមួយនៅស្ថិតនៅក្នុងខេត្តកណ្តាលជាមួយមិត្តភក្តិផ្សេងទៀតជាអ្នកនៅក្រៅចង្កោមសិល្បៈ ។

នៅ សូនីតា បានជ្រើសរើសការធ្វើសមាធិនៅវត្តពុទ្ធមណ្ឌុលវិប្សស្សនា​ធុរៈ​រយៈពេលពីរយប់បីថ្ងៃដោយចាប់ផ្តើមកាលពីថ្ងៃទី ២៨សីហាកន្លងទៅ ។ មិនត្រឹមតែធ្វើសមាធិនោះទេតារាសម្តែងរូបនេះបានប្រាប់ថាអ្នកនាងបានកាន់សីលប្រាំដោយមិនបានទទួលទានសាច់នៅពេលល្ងាចឡើយ។

ក្នុងនោះតារាដែលស្ពាយងារជាលោកជំទាវ នៅ សូនីតា បានរៀបរាប់ពីមូលហេតុដែលអ្នកនាងបានជ្រើសរើសការធ្វើសមាធិថា « រក្សាចិត្ត សន្សំកុសល (វិបស្សនា)ផ្ញើរចិត្តបរិសុទ្ធនៅក្នុងវត្ត ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដោយបាយបាត និង ស្នាក់អាស្រ័យនៅកុដិរយះពេល២យប់៣ថ្ងៃ ដើម្បីធ្វើការហ្វឹកហាត់ចម្រើន «អានាបាណសតិ» ការសម្មាធិ(អង្គុយ ចង្រ្កម)ចិត្តស្ងប់ប្រកបដោយកុសល លាងបាបអតិត និង បច្ចប្បន្ន ដើម្បីប្រព្រឹត្តិដំណើរជីវិតអោយបានល្អប្រសើរ ទាំងផ្លូវកាយ និង ចិត្ត ករុណាសូមអរព្រះគុណ គុណម្ចាស់ ដែលបានយកចិត្តចំពោះយើងខ្ញុំព្រះករុណាដោយជ្រះថ្លា»។

បើទោះបីការសមាធិរបស់ នៅ សូនីតា មានរយៈពេលខ្លីក៏ពិតមែន តែតារាស្រីរូបនេះបានប្រាប់ថាមិនមែនជាការងាយស្រួលក្នុងការធ្វើឡើយពោលត្រូវតាំងចិត្តឱ្យបានខ្ពស់ ។ ប៉ុន្តែយ៉ាងណាអ្នកនាងពិតជាមានអារម្មណ៍ជ្រះថ្លាក្នុងចិត្តជាខ្លាំង ។ មិនតែប៉ុណ្ណោះតារាសម្តែង នៅ សូនីតា ក៏បានផ្តាំទៅអ្នកដែលមានវិបិត្តផ្លូវចិត្តគួរជ្រើសវិធីនេះដើម្បីឱ្យមានចិត្តស្ងប់សុខ។ ក្នុងនោះក៏មានការសរសើរដល់ នៅ សូនីតា ដែលជ្រើសរើសការធ្វើសមាធិដើម្បីតាំងអារម្មណ៍ព្រោះថាអ្នកសិល្បៈភាគតិចណាស់ដែលជ្រើសយកការស្លៀកឈុតជូនជីសមាធិបែបនេះ។

នៅ សូនីតា ក៏ជាតារាស្រីម្នាក់ដែលមានជីវិតរស់នៅហាយសូម្នាក់ដែរ តែចុងក្រោយនេះអ្នកនាងក៏ងាកមកចាប់ការងារសិល្បៈជាថ្មីវិញ។អ្វីដែលគួរឱ្យសរសើរតារាស្រីរូបនេះនៅតែបន្តសន្សំប្រាក់កាក់ល្អិតតាមរយៈការលក់សម្លៀកបំពាក់ឬផលិតផលនានាតាមអនឡាញ។បើងាកជីវិតគ្រួសារឃើញថាស្អិតរមួតឡើងវិញក្រោយពីមានបញ្ហារង្គោះរង្គើរកាលពីមួយរយៈមុនជាមួយស្វាមីឯកឧត្តម ទិត ថាវរិទ្ធ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post