header ads

Sponsor

ក្នុងនាមជាតារាសម្តែងរៀមច្បង និងមានតួនាទីជាប្រធានសមាគមសិល្បៈផងនោះតារាសម្តែង ចន ច័ន្ទលក្ខិណា បានចេញមុខលូកមាត់នៅក្នុងរឿងដែលកំពុងផ្ទុះនៅក្នុងបណ្តាញសង្គមប៉ុន្មានថ្ងៃមុននេះ។ ជាមួយនឹងការលើកឡើងរបស់ប្រធានសមាគមសិល្បៈរូបនេះក៏ទទួលបានការពេញចិត្តពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ ។

ខណៈមានការឡាយជាបន្តបន្ទាប់របស់គូស្នេហ៍តារាចម្រៀង ថុល សុភិទិ រួមនឹងមិត្តភក្តិជាអ្នកលក់អនឡាញមួយចំនួនទៅលើតារាសម្តែងស្រី អ៊ីង អ៊ីង នោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាតារារៀមច្បងនោះបានចេញមុខបង្ហោះសារដែលមានអត្ថន័យថា«ហេតុអ្វីបានជាយូរៗទៅនាំគ្នាព្រួត Live ដៀលតួសម្តែងស្រី ?

តារាសម្តែងពិតគឺគេសម្តែងតាមអ្នកដឹកនាំរឿងប្រាប់ ហើយគេសម្តែងតាមសាច់រឿងដែលមានសេណារីយូច្បាស់លាស់ដែលសរសេរសាច់រឿងដោយអ្នកនិពន្វពិតប្រាកដ និង មានក្រុមហ៊ុន ផលិតកម្មត្រឹមត្រូវតាមស្តង់ដា មិនមែនដូចតារាសម្តែងតាមOnline បញ្ជាអោយអ្នកដឹកនាំរឿងធ្វើតាមចិត្តខ្លួនចង់បាននោះទេ ។ បើខឹងនិងសង្សារគឺត្រូវជជែកគ្នានៅផ្ទះស្ងាត់ៗ ព្រោះជារឿងគ្រួសារឯង តែបើយើងផុសមានរូបអ្នកដទៃ គឺ វាប៉ះពាល់ភាគីម្ខាងទៀតដែលគ្នាមិនដឹងអី» ។

មតិរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា ក៏ទទួលបានការពេញចិត្តនិងគាំទ្រជាច្រើនពីសំណាក់មហាជនជាអ្នកក្នុងនិងក្រៅសិល្បៈ ។ ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថាប្រសិនអាចទៅរួចផលិតកម្មមួយចំនួនគួរតែឈប់ហៅតួសម្តែងណាដែលមានដៃគូប្រចណ្ឌបែបនេះទៅព្រោះកុំឱ្យបំពុលសង្គមខ្លាំងពេក ។ គួរបញ្ជាក់ថានេះជាលើកដំបូងរបស់តារាចម្រៀង ថុល សុភិទិ ដែលបានចូលប្រឡូកក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា« លាក់ភ្លើង»ដោយលោកសម្តែងជាតួសំខាន់ម្នាក់នៅក្នុងចំណោមតួប្រុសៗជាច្រើនរូបជា មួយតួស្រី អ៊ីង អ៊ីង ដែលបានខកខាននៅក្នុងការសម្តែងរឿងជាច្រើនឆ្នាំដោយសាររវល់ជាមួយការងារជំនួញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post