header ads

Sponsor

បង្ហាញវត្តមាននៅក្នុងទ្រនំថ្មីផលិតកម្មហ្គាឡាក់ស៊ីជាសាធារណៈភ្លាមតារាចម្រៀង គូម៉ា បានស្វាគមន៍ ហ្វេន ហ្វេននូវបទចម្រៀងថ្មីដែលមានចំណងជើងថា«មនុស្សប្រុសថោកទាប» ដែលបទនេះត្រូវបានគេដឹងថាជាស្នាដៃនិពន្ធដោយលោកផ្ទាល់តែម្តង ។ ជាមួយនឹងវត្តមានថ្មីរបស់តារាចម្រៀង គូម៉ា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នឹងរំពឹងថាតារាចម្រៀងសម្បុរស្រអែមរូបនេះនឹងមានអ្វីដែលថ្មីនិងប្លែកបង្ហាញដល់មហាជនជាអ្នកគាំទ្រ ។

មិនខុសពីតារាដទៃនាពេលកន្លងមកឡើយផលិតកម្មហ្គាឡាក់ស៊ីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍សមាជិកថ្មីតារាចម្រៀង គូម៉ា យ៉ាងរីករាយនៅសណ្ឋាគារ សាន់ &មូន កាលពីថ្ងៃទី ០១កន្លងទៅថ្មីៗ ។ក្រៅពីនេះគេក៏បានឃើញតារាចម្រៀងនៅក្នុង ផលិតកម្មមួយចំនួនដូចជា លោក Nakfake និងលោក វង្ស ថាណាន់ មានវត្តមាននៅក្នុងពិធីនេះ។

អ្វីដែលចាប់អារម្មណ៍បើទោះហក់ចូលក្នុងទ្រនំដែលប្រមូលផ្តុំទៅដោយតារារៀមច្បងដែលមានទាំងសមត្ថភាពនិងឈ្មោះល្បីល្បាញក្តី តែតារាចម្រៀង គូម៉ា បានបង្ហាញនូវអារម្មណ៍រំភើបដោយបានរួមការងារជាគ្រួសារតែមួយជាមួយរៀមច្បងជាអ្នកមានសមត្ថភាពហើយលោកក៏មិនបារម្ភឬភ័យខ្លាចការប្រកួតប្រជែងអ្វីដែរ។

គ្រាន់តែប្រកាសចូលទ្រនំថ្មីភ្លាមអតីតតារាចម្រៀងថោនរូបនេះបានចេញបទចម្រៀងថ្មីស្វាគមន៍អ្នកគាំទ្រដែលមានចំណងជើងថា«មនុស្សប្រុសថោកទាប» ដែលជាការនិពន្ធរបស់លោកផ្ទាល់តែម្តង ។អ្វីដែលកត់សម្គាល់ទើបបង្ហោះជាផ្លូវការតែបទថ្មីរបស់លោក គូម៉ា ក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកស្តាប់ជាច្រើន។ ដ្បិតទើបចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មអ្នកឧកញ៉ាក៏ពិតមែន តែ គូមា បានសំងំថតបទចម្រៀងមួយចំនួន ជាពិសេសបទចម្រៀងសម្រាប់អបអរពិធីបុណ្យ ភ្ជុំបិណ្ឌនេះតែម្តង។

បើតាមការបង្ហើបរបស់លោក គូម៉ា បានឱ្យដឹងថាការចុះកិច្ចសន្យាជាមួយផលិតកម្មហ្គាឡាក់ស៊ីមានរយៈពេលប្រមាណជា ៥ឆ្នាំ ។ គួរឱ្យដឹងថាតារាចម្រៀង គូម៉ា ក៏ជាតារាចម្រៀងម្នាក់ដែលមានឈ្មោះល្បីគួរសមនៅក្នុងផលិត កម្មថោនដែលគិតមកដល់ពេលនេះលោកប្រឡូកក្នុងអាជីពចម្រៀងប្រមាណជា១៥ឆ្នាំមក ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post