header ads

Sponsor

មួយរយៈចុងក្រោយនេះគេមិនដែលឃើញអតីតតារាសម្តែងលោក អ៊ុក សុភឬទ្ធ បង្ហាញវត្តមាននៅក្នុងការសម្តែងរឿងដូចមុនទេ ។ ប៉ុន្តែផ្តាច់ឆ្ងាយពីការងារនេះមួយរយៈក្តី តែអតីតតារាសម្តែងរូបនេះបែរជាទម្លាយពីកំហឹងរបស់ខ្លួនចំពោះអ្នកដឹកនាំMVមួយចំនួនថាបក្សពួកនិយម ច្រណែន និងចងល្បី ជាដើម ។

គេចាំថាក្រៅពីតារាសម្តែងលោក អ៊ុក សុភឬទ្ធ ក៏ជាអតីត Freshie Boy ឆ្នាំ២០១១ហើយដែលកន្លងមកលោកបានចូលប្រឡូកនៅក្នុងការសម្តែងរឿងជាច្រើន ។ ប៉ុន្តប្រមាណជាមួយរយៈចុងក្រោយនេះលោកមិនមានសកម្មភាពសិល្បៈឡើយ ពោលលោកបានងាកទៅធ្វើជំនួញជាមួយភរិយាវិញ។ អ្វីដែលចាប់អារម្មណ៍ខណៈនៅក្នុងបណ្តាញសង្គមកំពុងផ្ទុះរឿងគូស្នេហ៍ តារាចម្រៀង ថុល សុភិទិ អន់ចិត្តនិងសង្សារថតឈុតស្នេហាជាមួយស្រីស្អាត អ៊ីង អ៊ីង រួមនឹងតារាជើងចាស់ក៏ដូចជាអ្នកដឹកនាំរឿងមួយចំនួនលូកមាត់នោះ ។

ស្រាប់តែអតីតតារាសម្តែងរូបនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គមដែលមានអត្ថន័យថា«ពួកអាអ្នកដឹកនាំ MV មួយចំនួនខ្លះប្រុសមិនចំប្រុសស្រីមិនចំស្រីខូចJMហើយចង់តែបីដៃកណ្តាលមុខទេហ្អា អាសំគីស តាមដែលខ្ញុំធ្លាប់ប្រឡូកក្នុងសិល្បៈដែរនោះ(ចង់ល្បី ច្រណែន បក្សពួកនិយម)»។

សំណេររបស់អតីតតារាសម្តែងវ័យ៣០ឆ្នាំរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការភ្ញាក់ផ្អើលហើយខ្លះទៀតបានបញ្ចេញមតិថា«ចំៗពេកហើយបង» ។ គេមិនបានដឹងថាតើលោក អ៊ុក សុភឬទ្ធ ជួបរឿងបែបណាបានជាសុខៗលោករំឮកពីចរិកអ្នកដឹកនាំនៅក្នុងការសម្តែងMVមួយចំនួនជាសាធារណៈបែបនេះឡើយ។

គេចាំថាលោក អ៊ុក សុភឬទ្ធ ត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងភាពយន្តដែលមានដូចជា រឿង «សង្សារខ្ញុំអាប» រឿង «វិញ្ញា ណលោកម្ចាស់ក្រញូង» រឿង «ក្រមុំ៣១កំលោះ៥២» រឿង «ចាំតែខ្លាចតើ» រឿង «កំណត់ហេតុនាងនាថ» រឿង «បណ្តឹងស្រីទាំង៥»ជាដើម ។លោក អ៊ុក សុភឬទ្ធ បានរៀបការនៅក្នុងអំឡុងដើមឆ្នាំ ២០១៨ជាមួយភរិយាជាអ្នកនៅក្រៅចង្កោមសិល្បៈដែលសព្វថ្ងៃលោកទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post