header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដ្បិតចែកផ្លូវគ្នាទៅហើយក្តីតែអតីតស្វាមីរបស់ ឡុង ម៉ានីន នៅតែបង្ហាញក្តីបារម្ភដល់អតីតរបស់ខ្លួនដោយបានលើកទឹកចិត្តតាមរយៈការរៀបរាប់យ៉ាងវែងអន្លាយស្តាប់ហើយពិតជាកក់ក្តៅតែម្តង ។ រហូតអ្នកលេងបណ្តាញសង្គមខ្លះលាន់មាត់ថាបែកគ្នាហើយនៅតែបង្ហាញក្តីបារម្ភពីគ្នាបែបនេះពិតជាកម្រមាន ។

ដ្បិតពេលនេះរឿងរបស់អ្នកលក់អនឡាញ ឡុង ម៉ានីន ដែលផ្តើមចេញពីការអាក់អន់ជាមួយគូស្នេហ៍ថតឈុតបឺតមាត់ជាមួយស្រីស្អាត អ៊ីង អ៊ីង នៅក្នុងរឿងភាគមួយរបស់ទូរទស្សន៍ហង្សមាស បានស្ងប់ស្ងាត់ទៅហើយ ។ ស្របពេលនេះ ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ ក៏បានត្រូវរ៉ូវគ្នាវិញតាមរយៈរូបភាពនិងសារមួយចំនួនដែលពួកគេបានបង្ហាញនូវតាមបណ្តាញសង្គម ។

ប៉ុន្តែបើក្រឡេកមើលអតីតស្វាមី ឡុង ម៉ានីន បានបង្ហោះសារយ៉ាងវែងផ្តល់កម្លាំងចិត្តដល់នាងបើទោះពួកគេបានចែកផ្លូវគ្នាដើររៀងខ្លួនក៏ដោយ ។ ក្នុងនោះអតីតស្វាមី ឡុង ម៉ានីន បានរៀបរាប់ថា«រ៉ឹងមាំឡើងមនុស្សល្អរបស់បងមួយរយះកន្លងមកនេះបងសូមទោសដែលមិនបាននៅក្បែរចាំលើកទឹកចិត្តអូនបានគ្រប់ពេលវេលា ប្រហែលជាបងគិតថាអូនអាចរ៉ឹងមាំដោយខ្លួនឯងបានហើយ ទើបបងនៅឆ្ងាយពីអូន តែបងមិនដែលភ្លេចភារកិច្ចបងទេ បងនៅឈរមើលអូនពីក្រោយ ចាំជួយលើកទឹកចិត្តអូនជានិច្ចមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនដែលហ៊ានភ្លេចនឹកដល់អូននឹងកូនទេ ។

ទោះបីនៅពេលនេះបងស្ថិតក្នុងថាន:បែបណាក៏ដោយ បងនៅចាំមើលថែអូនពីក្រោយជានិច្ចមិនអោយអ្នកណាធ្វើបាបអូនបានទៀតឡើយ ពេលខ្លះទោះសំដីបងនិយាយទៅមិនសូវពីរោះ តែចិត្តបងមិនដូចសំដីនោះទេ បងដឹងថាអូនជានារីម្នាក់ដែលពូកែរស៊ូទ្រាំការលំបាកគ្រប់បែបយ៉ាងតែម្នាក់ឯងកន្លងមក ទោះមានឧបសគ្គអ្វីក៏អូនមិនដែលចុះចាញ់ដែរ ដូចនេះសូមអូនបន្តភាពរ៉ឹងមាំរបស់អូនឡើងវិញ កុំចុះចាញ់ កុំទន់ខ្សោយ នៅមានមនុស្សល្អជាច្រើនដែលនៅជុំវិញអូន ចំាជួយលើកទឹកចិត្តអូន នឹងផ្តល់កំលាំងចិត្តអោយអូនជានិច្ចស៊ូស៊ូមនុស្សពូកែររបស់បងLong Manin ពីមនុស្សអាតីតដែលតែងតែនឹកដល់អូន»។

បែកគ្នាក៏ពិតមែន តែ ឡុង ម៉ានីន និងអតីតស្វាមនៅតែបន្តរាប់អានគ្នាដោយកន្លងមកអ្នកទាំងពីរថែមទាំងបណ្តើរគ្នាទៅប្រទេសថៃដោយគ្មានវត្តមានគូស្នេហ៍ ថុល សុភិទិ ទៀតផង ។ តែ ឡុង ម៉ានីន ធ្លាប់និយាយថានាងនិងអតីតរាប់អានគ្នាដោយសារពួកគេជាដៃគូជំនួញរួមគ្នា ហើយគូស្នេហ៍ថ្មីតារាចម្រៀង ថុល សុភិទិ ក៏មិនមានការប្រចណ្ឌអ្វីដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post