header ads

Sponsor

នៅយប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលសង្កាត់វាលស្បូវបានសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងព័ត៌មាន លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ និងក្រុមប្រឹក្សា បានចុះសួរសុខទុក្ខ និងចែកស្បៀង ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២១គ្រួសារ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្នុងចំណោម២១គ្រួសារ មានមួយគ្រួសារដែលមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ដោយឃើញមានផ្ទះធំ និងមានរថយន្តទៀតនោះ តែខាងរដ្ឋបាលសង្កាត់វាលស្បូវបញ្ជាក់ថាការថតរូបទទួលស្បៀងនេះនៅផ្ទះម្ដាយមីងទេ។ តាមរយៈទំព័រហ្វេសបុករដ្ឋបាលសង្កាត់វាលស្បូវបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្រុមការងារតាមដានព័ត៌មាន នៃរដ្ឋបាលសង្កាត់វាលស្បូវ សូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គម អំពីការផ្សព្វផ្សាយព័ត៌មាន ការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ជូនករណីយល់ច្រឡំខាងលើ សង្កាត់វាលស្បូវ បានជូនស្បៀងគ្រួសារប្អូនស្រីរងគ្រោះដោយជំនន់ទឹកភ្លៀង និងជួបទុក្ខលំបាកដោយសារតែម្តាយរបស់គាត់ទើបស្លាប់បាន១ឆ្នាំ ឥឡូវត្រូវឪពុកក៏ស្លាប់ទៀត ដោយសារជំងឺ សព្វថ្ងៃប្អូនស្រីជាក្មេងកំព្រាស្នាក់នៅជាមួយប្អូនម្នាក់ទៀត ដែលមានពិការភាពដូច្នេះប្អូនស្រីមានបន្ទុកត្រូវ ចិញ្ចឹមប្អូនស្រីពិការ អ្នកដែលឈរក្បែរជាម្តាយមីង ហើយការថតរូបទទួលស្បៀនេះ គឺនៅផ្ទះម្តាយមីង ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមអរគុណ!!!»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post