ភ្នំពេញ៖ សិប្បកម្មផលិតទឹកត្រីខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះអនុវត្តច្បាប់ នាំខ្លួនម្ចាស់ទីតាំងទៅក្រសួងមហាផ្ទៃតាមពាក្យបណ្ដឹង ក្រោយលួចផលិតទឹកត្រីខុសច្បាប់ និងក្លែងបន្លំ ម៉ាកទឹកត្រី រូបបង្កងប៉ាក ដោយយកទឹកលាយជាមួយមេក្លិនទឹកត្រី សម្រាប់ផ្សំ ផលិតនៅប្រទេសវៀតណាម រួចច្រកដបដើរចែកចាយ។
ប្រតិបត្តិការនេះ បានត្រូវធ្វើឡើង កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងផ្ទះគ្មានលេខមួយកន្លែងស្ថិតនៅលើផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
សមត្ថកិច្ចក៏បានឃាត់ខ្លួន ម្ចាស់ទីតាំង ឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦ អឺប៉េ ផ្លូវ ២៤៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕