header ads

Sponsor

ដ្បិតមមាញឹកជាមួយនឹងការងារជំនួញក្តី​ តែតារាចម្រៀង មាស សុខសោភា ក៏មិនភ្លេចនឹងចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបនេះបានចេញបទថ្មីនៅក្នុងផលិតកម្មផ្ទាល់ខ្លួនដែលស្តាប់ហើយពិតជាពិរោះនឹងមានអត្ថន័យលើកសរសើរដល់ស្វាមីដែលស្តាប់ហើយធ្វើឱ្យអ្នកគាំទ្ររំភើបជំនូសថែមទៀតផង ។

«អរគុណប្ដី​សម្លាញ់» គឺជាចំណងជើងបទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលត្រៀមចេញនៅផលិតកម្មផ្ទាល់ខ្លួនCamtraxmusic នៅក្នុងពេលឆាប់ៗនេះ ។​សម្រាប់អត្ថន័យនៅក្នុងបទនេះអ្នកនាងបានសរសើរដល់ស្វាមីដែលមានភក្តីភាពរក្សាចិត្តស្មោះចំពោះខ្លួនបើទោះមាននារីដទៃស្អាតល្អជាងភរិយាក៏ដោយ ។

អ្វីដែលចាប់អារម្មណ៍នៅក្នុងបទចម្រៀងមួយបទនេះ មាស សុខសោភា ក៏បានជ្រើសយកស្វាមីខ្លួនលោក អ៊ិត ដារ៉ា ជាតួប្រុសនៅក្នុងការសម្តែងដោយមានស្លៀកជាឈុតប្រពៃណីកូនកម្លោះក្រមុំយ៉ាងស្រស់ស្អាតថែមទៀត ។ ដ្បិតមិនទាន់ចេញជាផ្លូវការ តែអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់សរសើរពីទឹកដមសំឡេងដ៏ក្រអូនរបស់ មាស សុខសោភា នៅក្នុងបទនេះ។

មិនមែនជាលើកដំបូងជារឿយៗ មាស សុខសោភា តែងសរសើរពីគុណសម្បត្តិរបស់ស្វាមីដែលជាបុរសល្អហ៊ានលះបង់ចំពោះនាង ។ ជាក់ស្តែងគេតែងឃើញលោក អ៊ិត ដារ៉ា បង្ហាញវត្តមាននៅពីក្រោយ មាស សុខសោភា ជាប់ជានិច្ច ជាពិសេសនៅពេលនាងចេញទៅសម្តែងនៅតាមបណ្តារការប្រគំតន្រ្តីនានានាពេលកន្លងមក ។មិនតែប៉ុណ្ណោះលោកក៏មិនដែលហាមឃាត់ដល់តារាចម្រៀង មាស សុខសោភា ដែលមានការស្លៀកពាក់សិចស៊ីនោះឡើយ។ អ្វីដែលគួរឱ្យសរសើរបើទោះលោកជាអណិកជនខ្មែររស់នៅប្រទេសកាណាដាក៏ពិតមែន តែសព្វថ្ងៃ លោកក៏បានមករស់នៅជាមួយ មាស សុខសោភា នៅស្រុកខ្មែរថែមទៀត ។

បើគិតមកដល់ពេលនេះ មាស សុខសោភា និងស្វាមីបានរួមរស់ជាមួយគ្នាជាង ១០ឆ្នាំមកហើយ តែយ៉ាងណារហូតមកដល់ពេលនេះតារាចម្រៀងរូបនេះហាក់មិនទាន់នឹកនាចង់បានកូនប្រឡែងលេងដូចមិត្តភក្តិដទៃឡើយបើទោះនាងមានវ័យច្រើនក៏ដោយ។ នៅតែមានអ្នកគាំទ្រជាច្រើនចង់ឃើញ មាស សុខសោភា ស្លៀកឈុតកូនក្រមុំរៀបការជាមួយលោក អ៊ិត ដារ៉ា ជាចំហបើទោះធ្លាប់មានព័ត៌មានថាអ្នកទាំងពីរបានរៀបការជាមួយគ្នាស្ងាត់ៗម្តងរួចមកហើយកាលពីជាង ១០ឆ្នាំមុន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post