header ads

Sponsor

ដ្បិតលេចឮពីសំណាក់អ្នកធ្វើការនៅក្នុងផលិតកម្មហង្សមាសថាតារាចម្រៀង សុខ ស្រីនាង បានបញ្ចប់អាជីពសិល្បៈទៅហើយក្តី តែមហាជន ជាពិសេសហ្វេន ហ្វេន នៅតែចង់ដឹងសុខទុក្ខអាយដលរបស់ខ្លួនព្រោះដូចដឹងស្រាប់ហើយថានាងក៏ជាតារាចម្រៀងស្រីដែលប្រជាប្រិយ ភាពម្នាក់នៅក្នុងផលិតកម្មខ្នាតយក្សមួយនេះ ។

ខុសពីអ្នកសិល្បៈមួយចំនួនបើទោះដកខ្លួនពីអាជីពក្តី ក៏ពួកគេនៅតែចែករំលែករូបភាពក៏ដូចជាសកម្មភាពនានានៅតាមបណ្តាញសង្គមដល់អ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្តែសម្រាប់តារាចម្រៀងសម្បុរស្រអែមស្រស់ សុខ ស្រីនាង គឺស្ងាត់ឈឹងតែម្តងដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការនឹករឮក ជាពិសេសក៏ចង់ឱ្យតារាចម្រៀងរូបរាងតូចស្រឡូនម្នាក់នេះវិលមកប្រឡូកក្នុងអាជីពនេះឡើងវិញ ។

ក្នុងនោះសូម្បីតែអ្នកចម្រៀងរួមទ្រនំខ្លះក៏បានលើកឡើងថាមិនដែលបានជួប សុខ ស្រីនាង ច្រើនខែមកហើយនឹងមិនដែលបានដឹងពីសុខទុក្ខរបស់គ្នាដែរ ។ ប៉ុន្តែសុខ ស្រីនាង ក៏នៅសល់រឿងភាគទូរទស្សន៍មួយដែលមិនទាន់ចេញផ្សាយក្រោយថតចប់ច្រើនខែមកហើយដោយនាងសម្តែងជាតួឯក ។

គួរឱ្យដឹងថា សុខ ស្រីនាង ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់នៅក្នុងផលិតកម្មហង្សមាស គួរឱ្យស្តាយនាងក៏បានដកខ្លួនចេញពីអាជីពមួយនេះស្របមានការលើកឡើងថានាងបានចប់កិច្ចសន្យាជាមួយខាងផលិតកម្មហើយ ។

មុនរយាលពីអាជីពសិល្បៈ សុខ ស្រីនាង តែងបង្ហាញភាពហាយសូរតាមរយៈការដើរកម្សាន្តនៅបរទេសទាំងប្រទេសអាស៊ី និងប៉ែកអឺរ៉ុប ។អ្វីដែលកត់សម្គាល់ដ្បិតស្ពាយងារជាអ្នកមេម៉ាយច្រើនឆ្នាំ តែ សុខ ស្រីនាង មិនដែលបង្ហាញមុខឬបណ្តើរគូស្នេហ៍ជាចំហនោះទេ តែក៏មិនមែនជារឿងចម្លែកព្រោះនាងជាតារាស្រីដែលមិនចូលចិត្តបើកបង្ហាញឬសម្ញែងពីជីវិតឯកជនតាំងពីដើមមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post