ខេត្តព្រះសីហនុ៖ មានវត្ថុបុរាណច្រើនមុខដែលកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញក្នុងសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ុយ ប៊ុនឡេង នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
បច្ចុប្បន្នវត្ថុបុរាណទាំងនោះត្រូវបានប្រគល់ជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈយកទៅរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕