header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះបានឃើញតារាសម្តែងរូបស្រស់ដែលមានជំនាញខាងក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីនាងមានបំណងចង់ចតផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរដោយផ្សារភ្ជាប់ជាមួយប្រាសាទនៅខេត្តសៀមរាប តែមិនដែលទទួលបានជោគជ័យឡើយសូម្បីតែមួយលើក ។ 

ជាមួយនឹងសំណេររៀបរាប់យ៉ាងវែងតារាស្រីជំនាញក្បាច់គុនល្បុក្កតោខ្មែររូបនេះបាននិយាយថា «សុំនិយាយពីអារម្មណ៍ពិតដែលលាក់ទុកយូរមកហើយ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែលតែងតែ លើកស្ទួយ និងផ្សព្វផ្សាយពី សិល្បៈ វប្បធម៌ ក្បាច់គុន អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍..ល..។ គឺចង់អោយប្រទេសដ៏ទៃទៀតគេបានដឹងបានស្គាល់ ថាប្រទេសកម្ពុជា ថាជាប្រទេសដែលសំបូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណជាច្រើន និងតំបន់ទេសចរ ណ៍ជាច្រើន ។

ដើម្បីផ្សព្វផ្សាយ ខ្ញុំត្រូវចំណាយលុយផ្ទាល់ខ្លួនចាក់សាំងញ៉ាំបាយ ចំណាយផ្សេងៗ ផលិតវីដេអូ ចំណាយលើក្រុមការងារ..ល..!ទាំងមិនបានប្រាក់ខែ សួរថាខំបំរើជាតិ បំរើវប្បធម៌ជាច្រើនឆ្នាំមកនេះដើម្បីអ្វី? ពេលខ្លះខំចំណាយពេលធ្វើដំណើរពីភ្នំពេញទៅ សៀមរាប រាប់ម៉ោង គឺដើម្បីតែទៅថតផ្សព្វផ្សាយតែប៉ុណោះ! ពេលខ្លះក៏ត្រូវនៅគេងរង់ចាំរហូតដល់ជាង១អាទិត្យក៏មាន ដើម្បីសុំច្បាប់ថតផ្សព្វផ្សាយ តែក៏នៅតែមិនទទួលបានការអនុញ្ញាតមិនក្រោម ១០ដងទេ ដែលខ្ញុំ បានធ្វើការស្នើរសុំនៅខេត្តសៀមរាមដើម្បីថតផ្សព្វផ្សាយ ផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរ ជាមួយប្រាសាទ ! តែមិនដែលបានទទួលការអនុញ្ញាតសូម្បីតែ១ដង។

ខ្ញុំមិនដែលទទួលបានការយកចិត្តទុកដាក់ និង អោយតម្លៃ មកកាន់ខ្ញុំដែលជាកូនខ្មែរស្នេហាជាតិ និងវប្បធម៌ទេ ផ្ទុយទៅវិញ ត្រូវបានគេតាមឃ្លាំងមើលខ្ញុំគ្រប់សកម្មភាព ដូចខ្ញុំជាអ្នកទោសចឹង ខ្លាចខ្ញុំថត! មានពេលមួយនោះត្រូវបានបងៗប្រចាំការនៅតំបន់នោះឆែកទូរស័ព្ទខ្ញុំទៀត ខ្លាចខ្ញុំលួចថតរូបបង្ហាញក្បាច់គុនជាប់ជាមួយប្រាសាទ ឬ ថតជាប់នៅតំបន់ប្រាសាទ..ហុឹម..! សុំទោសផង បើខ្ញុំសរសេរទៅមានការប៉ះពាល់ ខ្ញុំនិយាយក្នុងនាមជាប្រជាពលរដ្ធដែលមិនដឹងមិនយល់ ពិតជាមិនយល់ពិតមែន គ្រាន់តែចង់ផ្សព្វផ្សាយ តំបន់ប្រាសាទ ទឹកដីបុរាណដ៏អស្ចារ្យ ដែលដូនតាបន្សល់ទុក ផ្សព្វផ្សាយទៅអោយពិភពលោកបានដឹង បានស្គាល់ និងមកទស្សនា តែបែជាត្រូវបានហាមឃាត់ប្រទេសខ្លះគេគ្មាន ប្រាសាទបុរាណអ្វីទេ គេធ្វើប្រាសាទពីស៊ីម៉ង គេខំផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ទូទាំងពិភពលោកអោយទៅ      ទស្សនា រួមទាំងប្រជាជនខ្មែរមួយចំនួនផងដែរ»។

ជាមួយការលើកឡើងរបស់តារាសម្តែងស្រីសម្បុរស្រអែមរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការគាំទ្រនិងពេញចិត្តហើយ ក៏មានអ្នកដឹកនាំរឿងមួយចំនួនបានត្អូញត្អែរចំពោះការតឹងរ៉ឹងរបស់អាជ្ញាធរដែលគ្រប់គ្រងនៅក្នុងប្រាសាទនៅក្នុងខេត្តសៀមរាបនេះ។ក្នុងនោះក៏មានការលើកឡើងស្រដៀងគ្នាឱ្យមានការកែសម្រួលចំពោះរឿងនេះដើម្បីឱ្យការផ្សព្វ ផ្សាយដល់ពិភពលោកចំពោះវប្បធម៌ខ្មែរកាន់តែមានភាពទូលាយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post