header ads

Sponsor

ក្រោយទទួលរងការមិនពេញចិត្តពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្ររបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយពី នាយព្រែក បាននិយាយពាក្យមួយឃ្លាដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់បវរកញ្ញារូបនេះក្នុងរឿងផ្ទាល់ខ្លួនដែលផ្ទុះល្បីមួយរយៈមុន ។ ប៉ុន្តែយ៉ាងណា នាយព្រែក បានបញ្ជាក់ថាខ្លួនមិនបានដឹងរឿងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទេហើយក៏មិនមានចេតនាក្នុងការនិយាយដែរ ។មិនតែប៉ុណ្ណោះនាយ ព្រែក ក៏បានជូនពរដល់អ្នកខមិនជេរលោកទាំងអស់ឱ្យរកស៊ីមានបានថែមទៀត ។

គេចាំបានថាបវរកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីអ្នកជិតខាងដោយមាន នាយព្រែក និង យ៉ែម ស្រីពេជ្រ ជាពិធីករ និងពិធីការិនី ហើយមុននឹងសំណេះសំណាលពួកគេក៏បានសម្តែងរឿងកំប្លែងខ្លីរួមគ្នាជាមួយ ពូណុយ ដោយនាយព្រែក ក៏បាននិយាយពាក្យមួយឃ្លាទៅអតីត MGC 2022 រូបនេះ ថា«បានល្បីភ្លេចម្តាយ»។ ពាក្យនេះត្រូវបានមហាជនជាអ្នកគាំទ្របវរកញ្ញារូបនេះបានបង្ហាញការមិនពេញចិត្តនឹងបានខមិនជេរដូចព្យុះដោយពាក្យពេចន៍អសុរោះជាច្រើនដល់ នាយព្រែក ។ ក្នុងនោះមហាជនជាច្រើនបានលើកឡើងថាក្នុងនាមជាពិធីករ នាយព្រែក មិនគួរនិយាយដៀមដាមធ្វើឱ្យប៉ះពាល់អារម្មណ៍ ពេជ្រវត្តី ដែលកំពុងល្បីនៅក្នុងរឿងនេះទេ ។

ប៉ុន្តែយ៉ាងណាតាមរយៈវីដេអូមួយរបស់តារាចម្រៀងរូបស្រស់ រ៉ាប៊ី ដែលបានសួរនាំ នាយព្រែក នៅក្នុងរឿងនេះលោកបាននិយាយថា លោកមិនមានចេតនានៅក្នុងការនិយាយឡើយព្រោះមិនបានដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានរឿងបែបនេះហើយទាំងនេះក៏ជាប៉ារ៉ូលនៅក្នុងការសម្តែង តែចៃដន្យវស្រដៀងរឿងពិតរបស់ ពេជ្រវត្តី ។ ប៉ុន្តែមុនពេលចាក់ផ្សាយក៏បានប្រាប់អ្នកកាត់តឱ្យកាត់ចេញ តែចៃដន្យប្រហែលជាក្រុមការងារភ្លេចទើបមិនបានកាត់ក៏ចាក់បែបនេះទៅ ។ តែយ៉ាងណានាយ ព្រែក បានបញ្ជាក់ថា ខ្លួនបានឆាតទៅ ពេជ្រវត្តី ចំពោះរឿងនេះដែរ ។

ចុងក្រោយពិធីករដែលមានឈ្មោះពិតប្រាកដថាលោក ខេង រតនៈ ដែលជាកូនប្រុសរបស់តារាកំប្លែងនិងច្រៀងអាយ៉ៃដ៏ល្បី យាយយ៉យ បានអះអាងថា មានរឿងអ្វីដែលលោកទៅសត្រូវនឹងវាយប្រហារជាមួយ ពេជ្រវត្តី បែបនេះ តែយ៉ាងណា នាយព្រែក ក៏ផ្តាំទៅអ្នកខមិនជេរលោកទាំងអស់ឱ្យរកស៊ីមានបានផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post