header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីយប់មិញនេះតារាចម្រៀងលោក សុះ ម៉ាច បានបង្ហាញអាការៈខឹងសម្បារចំពោះលោក បឺត សំរេច ក្រោយពីលោកបានទៅជួបផ្ទាល់ជាមួយលោកយាយ ខាវ ថងញ៉ុត ជាភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងកូនស្រីច្បងអ្នកស្រី ស៊ីន យុទ្ធនា ។ក្នុងនោះលោក សុះ ម៉ាច បាននិយាយថាក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កំពុងរងអយុត្តិធម៌យ៉ាងពិតប្រាកដ ខណៈមហាជនមួយចំនួនកំពុងគាំទ្រនិងឱ្យតម្លៃដល់អ្នកផ្សេង ។

តារាចម្រៀង សុះ ម៉ាច បានបង្ហាញវីដេអូខ្លីដែលលោកបានទៅជួបលោកយាយ ខាវ ថងញ៉ុត និងកូនស្រីអ្នកស្រី ស៊ីន យុទ្ធនា ខណៈពួកគាត់ទាំងពីរបានឡើងមកភ្នំពេញ ។ លោក សុះ ម៉ាច បានលើកឡើងថាលោក បឺត សំរេច បានប្រាប់លោកថា អ្នកស្រី ស៊ីន យុទ្ធនា បានទូរស័ព្ទទៅលោកថាបើចង់ធ្វើតេស្ត DNA អ្នកស្រីយកប្រាក់២ម៉ឺនដុល្លារ ។

លោក សុះ ម៉ាច បានប្រាប់ថាលោក បឺត សំរេច និយាយដោយផ្ទាល់ចំពោះមុខលោក និងលោកឧកញ៉ា សៀង ណាំ កាលពីជួបគ្នាអំឡុងពេលចុះយុន្ធាការឃោសនាបោះឆ្នោតនាពេលកន្លងមកនៅក្នុងសណ្ឋាគារមួយ។ អ្វីដែលធ្វើឱ្យលោកហួសចិត្តនោះ អ្នកស្រី ស៊ឺន យុទ្ធនា ជាកូនស្រីច្បងរបស់លោក ស៊ីន ស៊ីសាមុត បានបញ្ជាក់ថាអ្នកស្រីមិនដែលបានខលឬមានលេខលោក បឺត សំរេច ទេហើយក៏មិនដែលស្គាល់មុខអ្វីដែរ ។

ជាមួយគ្នានោះតារាចម្រៀង សុះ ម៉ាច ដែលលោកឪពុករបស់លោកគឺលោក សុះ ម៉ាត់ ជាមិត្តភក្តិស្និទ្ធស្នាលជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានបង្ហោះសារថា «ថ្ងៃនេះខ្ញុំមកជួបផ្ទាល់លោកយាយភរិយាក៏ដូចជាបុត្រីបង្កើត របស់អធិរាជស៊ីនស៊ីសាមុតពេលលោកយាយមកភ្នំពេញ។ពាក់ព័ន្ធនិងការព្រមធ្វើតេស្តDNA ដែលបឺត សម្រេច ប្រាប់ខ្ញុំថា បងស្រីខលទៅគាត់ទារលុយ២ម៉ឺនដុល្លារនោះឥឡូវដឹងការពិតហើយ។ខណ:នេះដែរដោយសារលោកយាយគ្មានកូនប្រុសព្រោះកូនប្រុសទាំង៣ស្លាប់អស់ ហើយលោកយាយសូមអោយខ្ញុំធ្វើជាកូនរបស់លោកយាយឯខ្ញុំក៏គ្មានម្តាយដែរ ព្រោះម្តាយខ្ញុំទើបនឹងអនិច្ចកម្មដែរ ។

ខ្ញុំរំភើបរីករាយហូរទឹកភ្នែកទាំងម្តាយនិងកូន។ចាប់ពីពេលនេះទៅខ្ញុំហៅគាត់ម៉ែព្រោះម៉ែបានហៅខ្ញុំកូនហើយ។អ្នកដែលជឿងប់ងុលគេនឹងជេរខ្ញុំៗនឹងមិនខឹងនិងគេទេហើយក៏មិនឈឺដែរ ព្រោះរឿងដែលត្រូវឈឺនោះគឺឈឺចាប់និងឈឺឆ្អាលជំនួសក្រុមគ្រួសារមួយនេះតែប៉ុណ្ណោះ មនុស្សខ្ញុំស្រឡាញ់ការពិតនិងយុត្តិធម៌ ស្អប់បំផុតការកុហក់បោកប្រាស់ ខ្ញុំនឹងការពារត្រកូលសុីន មិនឱ្យអ្នកណាប្រមាថបានឡើយ»។

លោក សុះ ម៉ាច បានប្រាប់ថាលោកឈឺចាប់ខ្លាំងណាស់ចំពោះរឿងនេះព្រោះលោកតែងគោរពស្រឡាញ់ចំពោះគ្រួសារលោក ស៊ីន ស៊ីសាមុត ហើយលោកក៏មិនចង់ល្បីចំពោះរឿងនេះនឹងធ្វើសត្រូវជាមួយលោក បឺត សំរេច ដែរ ព្រោះលោកធ្លាប់ល្បីហើយ។លោក សុះ ម៉ាច ក៏បានផ្តាំទៅលោក បឺត សំរេច ថាឈប់បានឈប់ទៅព្រោះពេលនេះលោក បឺត សំរេច មានបានហើយបើទោះមិនមែនជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏មានអ្នកគាំទ្រស្រឡាញ់ចូលចិត្តច្រើនហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post