header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញឯកឧត្តម ថៃ នរៈសត្យា បានបញ្ចេញយោបល់ចំពោះរឿងរ៉ាវរបស់លោក បឺត សំរេច ដែលកំពុងផ្ទុះឡើងវិញនៅក្នុងពេលប៉ុន្មានថ្ងៃនេះ ។ ជាមួយនឹងមតិរបស់ឯកឧត្តមគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមបានបង្ហាញការគាំទ្រជាច្រើន។ បើតាមការសង្កេតឃើញនេះជាលើកដំបូងដែលគេបានឃើញឯកឧត្តម ថៃ នរៈសត្យា បញ្ចេញយោបល់ចំពោះរឿងលោក បឺត សំរេច ។

 

រឿងរ៉ាវរបស់លោក បឺត សំរេច ដែលបានអះអាងថាជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានផ្ទុះក្តៅឡើងវិញក្រោយតារាចម្រៀង សុះ ម៉ាច បានចេញមុខបញ្ជាក់ច្បាស់ៗថាលោក បឺត សំរេច មិនមែនជាតំណក់ឈាមរបស់អធិរាជសំឡេងមាសទេ។

ជាមួយគ្នានោះឯកឧត្តម ថៃ នរៈសត្យា ដែលជាឪពុករបស់ស្រីស្អាត ហ្វីយ៉ាតា បានបង្ហោះសារជាច្រើនដោយដក្នុងនោះឯកឧត្តមបានប្រៀបធៀបដំណើរជីវិតរបស់អតីតអ្នកប្រដាល់វ័យ៤៩ឆ្នាំរូបនេះទៅនឹងពាក្យបុរាណខ្មែរមួយឃ្លាថា «គូថឆ្នាំងមិនក្តៅ មកក្តៅឯគ្រប»។ ជាមួយនឹងការជូនពរដល់លោក បឺត សំរេច ឯកឧត្តម ថៃ នរៈសត្យា ក៏បានផ្តាំផ្ញើរឱ្យលោក បឺត សំរេច ឈប់ធ្វើរឿងទាំងនេះ។

 

ឯកឧត្តម ថៃ នរៈសត្យា ដែលមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលនឹងមានឋានៈស្មើររដ្ឋលេខាធិការនោះបានបង្ហោះសំណេរដែលមានអត្ថន័យថា«ពាក្យខ្មែរបុរាណបានពោលទុកមកមួយឃ្លាថា គូថឆ្នាំងមិនក្តៅ មកក្តៅឯគ្រប បាននិងកំពុងបង្ហាញសារធាតុរបស់វាក្នុងសង្គមបច្ចុប្បន្ន ដូចជាក្នុងករណីនៃដំណើរជីវិតរបស់ក្មួយ បឺត សំរេច ជាដើម។

ក្នុងស្ថានភាពដូចនេះ ពូចង់និយាយប្រាប់ក្មួយ បឺត សំរេច ថាបើអាចឈប់បានឈប់ឲ្យឈឹងតែម្តងទៅក្មួយ។

មិនមែនឈប់ដោយបំភ្លេចអ្នកមានគុណ ឬឈប់ស្នងមរតកសម្លេងរបស់លោកឪពុកទេ គឺឈប់និយាយច្រើន ឈប់ដើរច្រៀងរហេតរហូតបង្ហាញមុខមិនរើសកន្លែង ឈប់បន្តរឿងដដែលៗដែលមហាជនបានដឹង បានគាំទ្រដ៏ច្រើន ឬមិនគាំទ្រក្នុងចំនួនណាមួយរួចមកហើយ នោះទៀត ហើយខំតែដុះខាត់ការរស់នៅរបស់ក្មួយបន្តទៅក្នុងនាមជាអ្វីនោះចុះ ដោយកុំខ្វល់ពីការទិទៀននានាឲ្យសោះ ព្រោះថាទាល់តែអស់មនុស្សពីផែនដីនេះ ទើបវាអស់ការច្រណែននិន្ទានិងការទិទៀនទាំងនោះ និងត្រូវចងចាំបន្ថែមថា " មិនមែនកន្លែងណាទាំងអស់ មនុស្សសុទ្ធតែត្រូវទៅនោះទេ " ក្មួយក៏ជាមនុស្ស ដូច្នេះត្រូវតែរៀនសូត្រនិងចងចាំអំពីពាក្យនេះ។ កូនមានឬគ្មានខន្ធស្លា វាពិតណាស់ថានៅតែជាឈាមជាជីវិតដដែលទេ ពូសូមជូនពរក្មួយឲ្យបានសម្រេ ចនូវបំណងប្រាថ្នាគ្រប់យ៉ាងក្នុងនាមជាកូនកំសត់ដ៏កតញ្ញូម្នាក់»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post