header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញគូដណ្តឹងរបស់ចៅស្រីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលមានឈ្មោះថា លោក ថាម សុខៈ បានបកអាក្រាតរឿងរ៉ាវមួយចំនួនក្រោយលោកបានឃើញព័ត៌មានលោក មួន ម៉ារ៉ា ប្រកាសលក់ផ្ទះដែលជាទ្រព្យកេរ្ត៍អ្នកម្តាយដែលបានទទួលមរណភាពច្រើនឆ្នាំមក។ក្នុងនោះលោក ថាម សុខៈ បានសួរទៅលោក មួន ម៉ារ៉ា ថា ចុះឪពុកទៅរស់នៅឯណា? ហើយលុយចែកប្អូនណាមិននិយាយរកគ្នា៣ឆ្នាំហើយ..។

 

គេចាំបានថាកាលពីចុងខែសីហា លោក មួន ម៉ារ៉ា បានប្រកាសលក់ផ្ទះបន្ទាន់ដែលជាទ្រព្យរបស់ម្តាយដោយយកប្រាក់ធ្វើដើមទុនរកស៊ី និងចែកប្អូនៗ ។ ប៉ុន្តែពេលនេះលោក ថាម សុខៈ ដែលជាអ្នកសិល្បៈម្នាក់ដែរ ហើយជាប្អូនប្រុសរបស់អតីតតារាចម្រៀង មួន ម៉ារ៉ា ដែលមានម្តាយតែមួយ តែឪពុកផ្សេងគ្នា បានបង្ហោះសារយ៉ាងវែងអន្លាយជាសាធារណៈនៅក្នុងគណនីយរបស់លោកនៅមុននេះបន្តិចក្រោយលោកបានស៊ែរទៅលើព័ត៌មានរបស់ម្ចាស់បទ «កាដូឥតន័យ»ប្រកាសលក់ផ្ទះរបស់អ្នកម្តាយកាលពីអំឡូងចុងខែសីហាកន្លងមក ។ លោក ថាម សុខៈ បានរៀបរាប់ថា«

លោកមួន ម៉ារ៉ា ជាបងប្រុសខ្ញុំ (ម្តាយតែមួយ ឳពុកផ្សេងគ្នា) ហៅបងជាតិនៅផ្ទះ​ តែរឿងខ្លះលាក់ទុកយូរហើយតែឥឡូវគេអន្ទងហៅហើយ...មានរឿងខ្លះៗចង់ប្រាប់៖ពេលម្តាយនៅរស់ម្តាយតែងតែជូនលុយលោកចាយជានិច្ច (ខ្ញុំដឹងព្រោះម៉ែប្រើខ្ញុំឱ្យយកលុយជូនលោក) ទោះបីលោកមានការងារធ្វើ ក៏ម្តាយនៅតែឱ្យលុយចាយចឹងឯង!

ពេលម្តាុយស្លាប់ភ្លាមលោកជេប្រមាថឳពុកខ្ញុំថា “អាឈាមខ្មៅ” គ្រាន់តែឳពុកប្រាប់ថា "យកម្តាយទៅវត្តឬដាក់ក្នុងទូរទឹកកកនៅពេទ្យសិនទៅព្រោះម្តាយស្លាប់យប់ហើយ មួយទៀតថ្ងៃម្តាយស្លាប់គឺជាថ្ងៃចូលឆ្នាំទៀត ពិបាករករោងបុណ្យដែលមានបុគ្គលិកធ្វើការណាស់ ហើយបើយកមកផ្ទះឥឡូវកុំតែដឹកគាត់ទៅវត្តដដែលទេ ព្រោះក្នុងក្រុងយើងមិនអាចបូជាសពគាត់នៅផ្ទះឡើយ" លោកមួន ម៉ារ៉ាបានប្រកែកភ្លាមៗហើយចង់យកម្តាយទៅផ្ទះ។ គាត់ចង់វៃខ្ញុំនិងបងប្រុសខ្ញុំម្នាក់ទៀតពេលដែលពួកខ្ញុំពន្យល់គាត់។

 

ពេលយប់ដំបូងដែលពួកខ្ញុំសម្រេចយកម្តាយមកវត្ត អ្នកដែលនៅយាមសាកសពម្តាយគឺខ្ញុំនិងបងប្រុសខ្ញុំដែលគាត់ចង់វៃនោះឯង! មួន ម៉ារ៉ានេះគាត់ទៅផ្ទះដេកពូកបាត់ហើយ... ពេល បូជាម្តាយម្នាក់ៗកំពុងកើតទុក្ខហើយរើសឆ្អឹងម្តាយដើម្បីយកទៅទន្លេ ប្រពន្ធរបស់គាត់សប្បាយអរពេលដែលរើសបានធ្មេញម្តាយ... ហើយពេលចង់កម្មវិធីភ្លាម គេយកជើងទ្រមឈូសម្តាយទាំងពីរសម្រាប់ខ្លួនឯងដែលមិនឱ្យអ្នកណាទាំងអស់។ក្នុងរយៈពេលម្តាយស្លាប់ហើយ៣ខែ រឿងខ្លះៗដែលគាត់បានធ្វើគឺ៖

 

1. សួរបងប្អូនដដែលៗថាមានយល់សប្តិឃើញម្តាយអត់?

2. ហាមបងប្អូនមិនឱ្យសើចនោះទេ ព្រោះគាត់តែងតែនិយាយថា ពួកខ្ញុំមិនស្រឡាញ់ម្តាយទេ ព្រោះម្តាយស្លាប់មិនទាន់បាន២ ៣ ខែនាំគ្នាសើច (ហើយរកឱ្យខ្ញុំកើតទុក្ខមួយជីវិតមែន?)

3. ថវិកាមួយចំនួនពីថ្ងៃបុណ្យលោកបានទុកខ្លះដោយមិនបានពិភាក្សាជាមួយគ្រួសារ

4. ដេញសមាជិកគ្រួសារដូចជាម្តាយដោះរបស់ខ្ញុំដែលគាត់អ្នកមើលថែផ្ទះសម្បែងចេញពីផ្ទះដោយខ្លួនគាត់មកផ្ទះយប់ជ្រៅហើយអ្នកផ្ទះគេងបាត់មិនដឹងគាត់មកដល់ មិនត្រឹមតែប៉ុណ្ណឹង គាត់បានដៀលម្តាយដោះខ្ញុំថាជាអ្នកបម្រើ និងរឿងច្រើនទៀតដែលខ្ញុំសូមមិននិយាយទៀតព្រោះវាប៉ះពាល់ផ្លូវចិត្តខ្ញុំខ្លាំងណាស់មុនម្តាយស្លាប់ ម្តាយផ្តាំលោកម៉ារ៉ាថា ជួយមើលថែអាពៅផង (ខ្ញុំប្រុសពៅ)លោកម៉ារ៉ាក៏និយាយក្តែងៗដូចគ្នាដើម្បីឱ្យម្តាយស្ងប់ចិត្ត... តែផ្ទុយទៅវិញអ្វីៗក៏មិនដូចការសន្យារបស់គាត់ដែរ...។ឥឡូវនេះ ដាក់លក់ផ្ទះ គេថាកេរិ៍្តម្តាយ... ចុះឳពុកខ្ញុំទៅណា? ឳពុកខ្ញុំនៅរស់តើ? ភ្លេចគាត់ហើយ? ទាំងដែលគាត់បានចិញ្ចឹមអ្នកជាង៣០ឆ្នាំមកនេះ? ហើយលុយចែកប្អូនៗនឹងចែកអ្នកណា? ប្អូនណា? ទាំងដែលមិនដែលនិយាយរកគ្នាជាង៣ឆ្នាំមកហើយ! លោកមានអំណាច មានឈ្មោះ លោកធ្វើអ្វីបានស្រេចតែអំពើចិត្តចឹងមែន»?

ជាមួយការលើកឡើងយ៉ាងវែងអន្លាយរបស់លោក ថាម សុខៈ គេមិនទាន់ឃើញលោក មួន ម៉ារ៉ា ចេញមុខប្រតិកម្មអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post