header ads

Sponsor

ដ្បិតបញ្ចប់តំណែងជាMGC 2022 ក៏ពិតមែន តែបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់អ្នកគាំទ្រជាខ្លាំងហើយចុងក្រោយនេះកញ្ញាក៏តែងបង្ហា ញវត្តមាននៅក្នុងកម្មវីធីនានានៅតាមស្ថានីយទូរទស្សន៍ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអារម្មណ៍ដោយមិនលាក់លៀមនៅក្នុងរឿងស្នេហាដោយមិនប្រកាន់ភេទប្រុសឬស្រីឡើយ ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេចាត់ទុកជាបវរកញ្ញាដែលទទួលបានការគាំទ្រខ្លាំងទាំងមហាជននៅក្នុងស្រុកនិងប្រទេសថៃព្រោះស្រីស្អាតរូបនេះមិនត្រឹមតែជា Miss Grand Cambodia 2022 ប៉ុណ្ណោះទេ កញ្ញាក៏Miss Grand International 2022 លំដាប់រងទី 5ផងដែរ។មិនថាសម្រស់ និងសមត្ថភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាលេចធ្លោនិងទាក់ទាញជាខ្លាំង ។

ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញវត្តមាននៅក្នុងកម្មវិធី«អ្នកជិតខាង»របស់ទូរទស្សន៍ភីអិនអិន ដោយមានការជជែកនិងឆ្លើយសំណួរកម្សាន្តនានាជាមួយពិធីករ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយថាពេលនេះបេះដូងរបស់នាងនៅទំនេរហើយក៏កំពុងបើកទទួលពាក្យផងដែរ ហើយសម្រាប់ដៃគូនាងក៏មិនប្រកាន់ភេទថាប្រុសឬស្រីដែរ ។ សំខាន់ជាមនុស្សចាស់ទុំ មានភាពកក់ក្តៅ និងមានហេតុផល។

បវរកញ្ញាដ៏គួរឱ្យស្រឡាញ់រូបនេះបានបញ្ជាក់ថា«សម្រាប់ខ្ញុំបើកចំហទូទៅដោយមិនថាជាមនុស្សស្រី ឬប្រុសពោលនៅជាមួយអ្នកណាមានក្តីសុខជ្រើសនៅជាមួយអ្នកនោះហើយ » ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ទៀតថានាងចាប់ផ្តើមបើកទូលាយរឿងនេះក្រោយពីបានចេញទៅបរទេសនឹងបានមើលឃើញពីភាពស្រស់ស្អាតនៅក្នុងការស្រឡាញ់ភេទដូចគ្នា។ប៉ុន្តែយ៉ាង ណា បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលស្គាល់ថា នាងធ្លាប់ជួបស្នេហាខកបំណងជាលើកដំបូងជាមួយមនុស្សប្រុស ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post