header ads

Sponsor

ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្នតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី វង្ស ថាណាន់ នឹងប្តូរស្ទីលច្រៀងបទចម្រៀងបែបរ៉េបវិញម្តង តែយ៉ាងណាលោកមិនហ៊ានរំពឹងខ្ពស់នោះទេព្រោះជាលើកដំបូងដែលលោកងាកមកច្រៀងចង្វាក់បែបនេះ។ ប៉ុន្តែតារាចម្រៀង វង្ស ថាណាន់ សង្ឈឹមថាអ្នកគាំទ្រនឹងបានប្លែកអារម្មណ៍ចំពោះរសជាតិថ្មីរបស់លោក ។

 

លោក វង្ស ថាណាន់ ក៏ជាតារាចម្រៀងប្រុសម្នាក់ដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ដែលប្រជុំដោយតារាល្បីៗលំដាប់ប្រទេសជាច្រើនរូប ។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះលោក វង្ស ថាណាន់ បានអាក់ខានក្នុងការចេញបទចម្រៀងថ្មីៗក៏ដូចជាការសម្តែងនៅតាមឆាកប្រគំតន្រ្តីនានាដោយសារលោកជួបបញ្ហាគ្រោះថ្នាកចរាចរណ៍ តែជាសំណាងល្អមិនមានផលប៉ះពាល់ដល់សំឡេងលោកឡើយ ។ ក្នុងពេលនេះលោក វង្ស ថាណាន់ ក៏កំពុងមមាញឹកនៅក្នុងការថតបទចម្រៀងសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌជាមួយតារាល្បីៗជាច្រើននៅក្នុងផលិតកម្ម ។

ដោយសារទើបចាប់ផ្តើមសាកល្បងនៅក្នុងការច្រៀងបទរ៉េបជាលើកដំបូង ទើបតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីរូបនេះហាក់ស្ទាក់ស្ទើរនៅឡើយដោយលោកហាក់មិនទាន់រំពឹងថានឹងទទួលបានជោគជ័យឬបែបណាទេ ដោយលោកចង់ឱ្យអ្នកគាំទ្រជាអ្នកវាយតម្លៃ ។

ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង វង្ស ថាណាន់ បានធ្វើឱ្យហ្វេន ហ្វេន របស់លោកមានការរីករាយនឹងចង់ឃើញនូវស្ទីលថ្មីរបស់អាយដល់ខ្លួន ។ បើតាមគម្រោងក្រោយបញ្ចប់ការថតបទសម្រាប់ពិធីភ្ជុំបិណ្ឌលោកនឹងចាប់ផ្តើមហ្វឹកហាក់នឹងច្រៀងបទរ៉េបវិញម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post