header ads

Sponsor

ពេលនេះលោក សុះ ម៉ាច បានចេញមុខលើកឡើងពីបញ្ហាមួយចំនួនដែលលោកយាយ ខាវ ថងញ៉ុត ជាភរិយាលោក ស៊ីន ស៊ីសាមុត មិនចេញមុខដោយសារលោកយាយមានជំងឺមហារីក ហើយកូនស្រីទៀតសោតក៏មិនសូវបានសម្តីនៅក្នុងការតបត ។ ប៉ុន្តែពេលនេះក្មួយប្រុសអធិរាជសំឡេងមាស​ត្រៀមនឹងបញ្ចេញភស្តុតាងដើម្បីបញ្ចប់រឿងជាមួយលោក បឺត សំរេច នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។  

មុននេះបន្តិចលោក សុះ ម៉ាច បានបង្ហោះសាររៀបរាប់ថា«គ្រួសារមួយ(អ្នកម៉ែខាវថងញ៉ុត)ដែលគ្មានមនុស្សប្រុសជាបង្គោល ប្តីស្លាប់កូនប្រុសចៅប្រុសស្លាប់អស់ នៅសល់តែកូនស្រីចៅស្រីដែលខ្លីសំដីមិនចេះនិយាយស្តីជាពិសេសកូនស្រីបង្កើត រីឯខ្លួនចាស់ជរាអាយុ៨៦ឆ្នាំទើបតែធូរស្បើយពីជំងឺមហារីក តើមានអីចេញមុខតតាំងនឹងគេ?

ក្រុមគ្រួសារកូនក្មួយក៏មិនហ៊ានព្រោះខ្លាច ។គាត់សុខចិត្តបៀមទុក្ខព្រួយតើលោកអ្នកយល់ពីអារម្មណ៍នេះទេលោកអ្នកមានដែលខលសួរនាំគាត់ទេ?លោកជឿតែម្ខាង នេះជាកំហុសដ៏ធ្ងន់មិនគប្បីចំពោះគាត់ឡើយ។នៅថ្ងៃដែលខ្ញុំថតវីឌីអូឃ្លីបសុំគាត់បង្ហោះគាត់ស្រក់ទឹកភ្នែកទាំងម៉ែទាំងកូន សុំឱ្យខ្ញុំហៅគាត់ម៉ែ ខ្ញុំក៏អួលដើមករលីងរលោងទឹកភ្នែកដែរ។បែរជាលោកអ្នកមកវាយប្រហារខ្ញុំ ចង់សំដៅថាក្រុមគ្រួសារគេមិនថាអីផងមកចេះឈឺឆ្អាលខឹងសម្បារម្នាក់ឯង ដែលប្រៀបទៅនឹងឆ្នាំងមិនក្តៅមកក្តៅគំរប។

លោកចាស់ទុំជាងខ្ញុំ មានតួនាទីជាមន្ត្រី ឯខ្ញុំនេះគ្មានអីទេត្រឹមតែអ្នកចម្រៀងម្នាក់ដែលធ្លាប់ជួលកូនខ្ទមនៅក្នុងដីផ្ទះលោកដេកកាលនៅច្រៀងបារឃ្លាំងរំសេវព្រោះពិបាកឆ្លងដរពេលយប់ អតីតភរិយាលោកបងស្រីងិនម៉ានីយ៉ាជាសាក្សី។

លោកនិងខ្ញុំធ្លាប់មានទំនាក់ទំនងល្អ ខ្ញុំគោរពលោកណាស់។តែសោកស្តាយណាស់ដែលលោកធ្វើបែបនេះចំពោះខ្ញុំ តែខ្ញុំមិនខឹងនិងលោកទេ ខ្ញុំនៅតែគោរពលោកដដែល សង្ឃឹមថាលោកនឹងមានវិចារណញ្ញាណចំពោះរឿងនេះ។

សូមទោសផងដែលខ្ញុំតបត បន្តិចទៀតពេលខ្លីខាងមុខនេះក្មួយបង្កើតលោកអធិរាជស៊ីនស៊ីសាមុតចេញមុខតតាំងហើយ ព្រោះខ្ញុំបានជម្រុញគាត់អោយចេញមុខដើម្បីបញ្ចប់រឿងនេះឆាប់ៗហើយក៏ដើម្បីរកយុត្តិធម៌ស្តារកិត្តិយសគ្រួសារដ៏គួរឱ្យគោរពនេះឡើងវិញផងដែរ»។ ជាមួយនឹងការអះអាងជាបន្តបន្ទាប់របស់លោក សុះ ម៉ាច គេមិនទាន់ឃើញលោក បឺត សំរេច តបតនោះទេ ខណៈសព្វថ្ងៃមានការបង្ហើបថាអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះកំពុងមមាញឹកនៅក្នុងអាជីពសិល្បៈច្រើនហើយតម្លៃខ្លួនក៏ទទួលបានខ្ពស់មិនចាញ់តារាចម្រៀងអាជីពដែលមានឈ្មោះបោះសំឡេងយូរឆ្នាំនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post