header ads

Sponsor

ដ្បិតចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំតែអតីតតារាចម្រៀង តាតា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេន ហ្វេន មានការងឿងឆ្ងល់នោះអតីតតារាចម្រៀងរូបនេះតែងបង្ហាញរូបភាពប្លែកៗរបស់នាងនៅតាមបណ្តាញសង្គមធ្វើឱ្យមហាជនមានការងឿងឆ្ងល់ផងដែរ ។

ខុសពីសិល្បករការិនីដទៃទោះបង្ហាញវត្តមាននៅក្នុងបណ្តាញសង្គមក្តី តែ តាតា កម្របង្ហាញមុខមាត់ពិតប្រាកដរបស់ខ្លួនដល់មិត្តភក្តិឡើយ ពោលនាងតែបង្ហាញរូបភាពប្លែកៗកាត់តដែលឃើញហើយពិតមានចម្ងល់គ្រប់គ្នា ។ ក្នុងនោះក៏មានអ្នកខ្លះលាន់មាត់ថាពេលខ្លះចង់លោះព្រលឹងពេលឃើញរូបភាពដែល តាតា បានបង្ហោះម្តងៗ ។

ប៉ុន្តែយ៉ាងណាក៏នៅតែមានមហាជនដែលធ្លាប់ស្រឡាញ់ពេញចិត្តអតីតតារាចម្រៀងរូបនេះនៅតែចង់ដឹងសុខទុក្ខនិងចង់ឃើញមុខមាត់របស់នាងផ្ទាល់នាពេលបច្ចុប្បន្នព្រោះនាងក៏ធ្លាប់ជាអតីតតារាចម្រៀងដែលមានប្រជាប្រិយភាពកាលពីជាង ១០ឆ្នាំមុន។

គួរបញ្ជាក់ថា តាតា ជាប្អូនស្រីរបស់លោក រ៉េត ធីដូណា នាងក៏ធ្លាប់ជាអ្នកសិល្បៈដែលមានឈ្មោះល្បីល្បាញកាលពីជាង ១០ឆ្នាំមុនដែលបទរបស់នាងធ្វើឱ្យមិត្តយុវវ័យនិយមចូលចិត្តខ្លាំងនោះគឺបទ «ដើរវ៉ៃៗ»នៅក្នុងផលិតកម្មយូធូ។មកដល់ពេលនេះគេមិនដែលឃើញ តាតា បង្ហាញមុខនៅក្នុងកម្មវិធីរបស់មិត្តភក្តិក្នុងសិល្បៈម្តងណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post