header ads

Sponsor

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ដែលធ្លាប់ពាក់ព័ន្ធករណីប្លន់ទូមាស កាលពីឆ្នាំ២០១៥។

ក្នុងលិខិតបង្គាប់ការ បញ្ជាក់ទៀតថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវកំណត់ឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post