header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញអតីត MUC 2017 និងជាអតីតMCC 2022 បានចេញមុខប្រតិកម្ម ទៅម្ចាស់ហាងពេជ្រលោកឧកញ៉ា ជិន សំណាង ភ្លាមៗដោយលើកឡើងថាមិនចង់និយាយប៉ះពាល់សោះ តែថាលើកនេះទ្រាំអត់បាន mention ចំៗពេក ហើយនេះក៏ជាលើកដំបូងដែលនាងនិយាយក្រោយពីចេញមក៥ឆ្នាំ។

ថ្មីៗនេះគេបានឃើញលោកឧកញ៉ា ជិន សំណាង បាននិយាយនៅក្នុងវីដេអូមួយទាក់ទងអំពីការបាត់បង់ឱកាសគ្រប់គ្រងស្ថាប័ន MUC ហើយក្នុងនោះលោកក៏បានធ្លោយមាត់រំឮកដល់ MUC 2017  ដែលមិនទាន់បានអីផងធ្លាក់ខ្ពោកដូចទៅអមឆាកនៅក្រៅប្រទេស។ ជុំវិញការលើកឡើងបែបនេះរបស់ម្ចាស់ហាងពេជ្រ ជិន សំណាង បានធ្វើឱ្យ MUC 2017  ប៊ី សុធារី មានការក្តៅស្លឹកត្រចៀកនឹងបានចេញមកបង្ហោះសារតបវិញតែម្តង ។

ប៊ី សុធារី បានរៀបរាប់ថា​«ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយអោយស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង5នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ 6ឆ្នាំហើយអត់ទាន់មានអ្នកណាចូលtopទេ ចឹងហើយកុំmentionតែឆ្នាំដំបូង ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អញ្ចឹងហើយកុំនិយាយផ្ដោតលើបុគ្គល

ព្រោះកាលដែរខ្ញុំទៅប្រកួតគឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរកsponsorដោយខ្លួនឯងដែរ តែខ្ញុំយល់ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជា អមឆាក តែខ្ញុំអមដោយមោកទភាព ឈរដោយស្នាមញញឹម តំណាងអោយប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើរជាក់ស្ដែង និងជាការចង់ចាំជាប្រវត្តិសាស្រ្ត»។ការបញ្ជាក់ទៅវិញរបស់អតីតបវរកញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជន ជាពិសេសអ្នកស្រឡាញ់ចូលចិត្តវិស័យប្រកួតសម្រស់នេះមានការពេញចិត្តនិងគាំទ្រជាច្រើន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post