header ads

Sponsor

ពេលនេះតារាចម្រៀង និងសម្តែងលោក បញ្ញា សិទ្ធ បានចាប់ផ្តើមបើកមុខជំនួញថ្មីបន្ថែមពីលើកការងារសិល្បៈ។ ដ្បិតមិនមែនជាមុខរបរដែលធ្វើឱ្យលោកត្រូវតុបតែងខ្លួនស្រស់សង្ហាក៏ពិតមែន តែតារាសាច់សខ្ចីមិនចាញ់នារីរូបនេះបញ្ជាក់ថាជាមុខរបរមិនល្អមើល តែល្អស៊ី ។

សព្វថ្ងៃតារាសម្តែងលោក បញ្ញា សិទ្ធ មានការងារមមាញឹកខ្លាំងទាំងការសម្តែងរឿងថតផ្សាយផលិតផលនានា ហើយក្រៅពីនេះលោកត្រូវចំណាយពេលមកមើលការខុសត្រូវចំពោះមុខរបរថ្មីគឺការលក់គ្រឿងសមុទ្រ ដែលលោកបានបើកដំណើរការប្រមាណជាបីខែមកហើយ ។

ទើបចាប់ផ្តើមរយៈពេលខ្លី តែលោក បញ្ញា សិទ្ធ ទទួលស្គាល់ថាដំណើរការល្អប្រសើរដោយសព្វថ្ងៃលោកមានចំនួនពីរសាខាដែលមួយនៅបឹងត្របែក និងមួយនៅតាខ្មៅ ដែលលោករួមនិងបងស្រីជីដូនមួយរួមគ្នាកសាងឡើង ។ អ្វីដែលកត់សម្គាល់ដោយសារហាងជាច្រើនរបស់លោកកន្លងមកភាគច្រើនបរាជ័យដោយសារលោកដាក់ឈ្មោះខ្លួនជាស្លាកយីហោ ទើបលើកនេះលោកសម្រេចដាក់ឈ្មោះថាឆ្នេរកែប ដែលទើបបើកសម្ពោធកាលពីថ្ងៃទី ០៩ រួមជាមួយពិធីខួបកំណើតរបស់លោកដោយមានអ្នកសិល្បៈចូលរួមផងដែរ។

ធ្លាប់តែឃើញលោក បញ្ញា សិទ្ធ មានការតុបតែងខ្លួនស្រស់សង្ហានិងមានសម្បុរសែ្បកសខ្ចី មិនចាញ់នារីៗនោះ តែសម្រាប់របរមួយនេះលោកបានដាក់ចិត្តដាក់កាយធ្វើជាចុងភៅដោយ ផ្ទាល់នៅពេលទំនេរពីការងារថត ។ តារាប្រុសរូបនេះប្រាប់ថាលោកបានរៀនធ្វើម្ហូបពីបងស្រីដែលពេលនេះចេះប្រហែលជា ៧០ភាគរយដែលមានទាំងម្ហូបខ្មែរនិងម្ហូបបរទេសហើយទោះមិនមែនជាមុខរបរដែលតម្រូវឱ្យលោកត្រូវតែងខ្លួនស្អាតៗក៏ពិតមែន តែលោករីករាយ ព្រោះរបរនេះ មិនល្អមើលតែល្អស៊ី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post