header ads

Sponsor

មហាជនមួយចំនួនបានបង្ហាញការស្រឡាញ់និងលាន់មាត់សរសើរដល់អ្នកនាង ខាត់ សុឃីម ដែលជាបងស្រីដ៏ល្អនៅក្នុងត្រកូលខាត់ ក្រោយពីអ្នកនាងបានបង្ហោះសារមួយជាសាធារណៈសុំឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមកុំឱ្យធ្វើរឿងទាំងនេះចំពោះប្អូនស្រីៗនៅក្នុងត្រកូល ខាត់ ។

ក្នុងចំណោមបងប្អូន៩នាក់របស់ ខាត់ សុឃីម ភាគច្រើនជាអ្នកសិល្បៈបុរាណ មានតែប្អូនស្រី ពៅ ខាត់ ណាចា ម្នាក់ប៉ុណ្ណោះបែរជាងាកចាប់អាជីពជាម្ចាស់ហាងសាឡនទៅវិញ ។ អ្វីដែលកត់សម្គាល់ជាមួយនឹងការបង្ហាញរូបភាពរួមគ្នាជាមួយប្អូនៗស្រី អ្នកនាង​ ខាត់ សុឃីម បាននិយាយថា

​«សូមបញ្ជាក់ថា បងប្អូនខ្ញុំមាន៩នាក់ ប្រុស៥ស្រី៤បើស្រលាញ់បងប្អូនខ្ញុំពិតប្រាកដ សូមកុំប្រៀបគ្នាថាអ្នកនេះស្អាតជាងអ្នកនោះ ច្រៀងពិរោះជាងអ្នកនេះអ្នក នោះ ខ្ញុំសុំអោយបងប្អូន គាំទ្រ ទាំងអស់ នៅតែគាំទ្រ បើស្រលាញ់អ្នកណា ជួលអ្នកនឹង ចូលចិត្តអ្នកណា ទិញឥវាន់អ្នកនឹង សំខាន់ ជួយគាំទ្រ អោយបានគ្រប់ៗគ្នា ដោយមេត្តា ទោះយ៉ាងណា ក៏ពួកខ្ញុំជាបងប្អូន »។

ជុំវិញការលើកឡើងរបស់តារាពហុជំនាញ ខាត់ សុឃីម បានធ្វើឱ្យមហាជនមានការលាន់មាត់សរសើរដល់អ្នកនាងថាពិតជាបងស្រីដ៏ល្អដែល ផ្តល់ភាពកក់ក្តៅដល់ប្អូនៗជាខ្លាំង ។ ហើយខ្លះទៀតបានគាំទ្រដល់សម្តីអ្នកនាង​ ខាត់ សុឃីម ដោយខមិនថា ស្អាតម្យ៉ាងម្នាក់ទៅតាមវ័យមិនអាចបែកចែកថានរណាស្អាតជាងនរណាឡើយ ។ គួររំឮកថា ជារឿយៗគេតែងឃើញ ខាត់ សុឃីម ឡាយវីដេអូលក់ផលិតផលជាមួយប្អូនដែលមើលទៅក្រុមគ្រួសាររបស់អ្នកនាងពិតជារីករាយ និងមានក្តីសុខជាខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post