Sponsor

ខណៈឃើញតារាចម្រៀង ប៊ុត សីហា នៅតែបន្តដើរតាមគន្លងចាស់មិនកែខ្លួន បើទោះទទួលបានការជ្រោមជ្រែងនិងផ្តល់ ឱកាសជាច្រើននាពេលកន្លងមកបានធ្វើឱ្យអតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី បង្ហាញការតូចចិត្តដោយប្រៀបធៀបជាមួយតារាចម្រៀង ប៊ុត សីហា ថាខ្លួនរត់រកឱកាសតែមិនទាន់ទទួលបានជោគជ័យខុសពី ប៊ុត សីហា មានឱកាស ច្រើន។

ដ្បិតទទួលបានពាននៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent រដូវកាលទីមួយក្តី តែ  យឿន ពិសី ហាក់មិនសូវមានសកម្មភាពសិល្បៈទូលំទូលាយ និងទទួលបានការគាំទ្រដូចតារាដទៃឡើយ ។ ប៉ុន្តែយ៉ាងណា យឿន ពិសី នៅតែបន្តខិតខំនៅក្នុងអាជីពមួយនេះតាមរយៈការចេញបទចម្រៀងថ្មីៗផ្ទាល់ខ្លួនជាហូរហែរ ។

ក្រោយឃើញរៀមច្បង ប៊ុត សីហា មិនព្រមកែខ្លួនបែបនេះ យឿន ពិសី បានបញ្ចេញអារម្មណ៍របស់ខ្លួនថា «តាមពិតទៅឱកាសរបស់បងមានច្រើនណាស់ខុសពីខ្ញុំ ដែលរាល់ថ្ងៃខំប្រឹងរត់រកឱកាសមិនឈប់ទេបងខំប្រឹងរត់រកឱកាសផងខំប្រឹងបង្កើតឱកាសសម្រាប់ខ្លួនឯងផងប៉ុន្តែនៅតែមិនទាន់បានជោគជ័យក្នុងជីវិតនៅឡើយទេបងខ្ញុំពិតជាសោកស្ដាយជំនួសបងណាស់ខ្ញុំសង្ឃឹមថាកំហុសលើកនេះវាគឺជាកំហុសចុងក្រោយរបស់បងទៅចុះបង»។

ការលើកឡើងរបស់ យឿន ពិសី បានធ្វើឱ្យអ្នកគាំទ្រលោកមានការលើកកម្លាំងចិត្តនឹងជូនពរឱ្យលោកបានទទួលជោគជ័យនៅក្នុងអាជីពសិល្បៈ ។ អ្វីដែលកត់សម្គាល់ទោះមិនមានកាយសម្បទាគ្រប់គ្រាន់ តែ យឿន ពិសី ក៏មានសំណាងមានគ្រួសារដែលមានសុភមង្គលដោយសព្វថ្ងៃលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនប្រុសស្រីចំនួនពីរនាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor