header ads

Sponsor

ក្រោយមានព័ត៌មានថាលោក បឺត សំរេច បានធ្វើដំណើរទៅខេត្តស្ទឹងត្រែងដើម្បីធ្វើពិធីជប់លៀងជួបជុំសាច់ញាតិលោក ស៊ីន ស៊ីសាមុត ក៏ដូចជាបានជួបជាមួយលោកយាយ ខាវ ថងញ៉ុត នោះ។ ពេលនេះក្មួយប្រុសរបស់អធិរាជដែលសព្វថ្ងៃរស់នៅភ្នំពេញបានបដិសេធថាមិនមែនជាការពិតទេព្រោះពេលនេះលោកយាយ ខាវ ថងញ៉ុត  មិនបានស្នាក់នៅស្ទឹងត្រែង     ឡើយ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៩លោក បឺត សំរេច បានធ្វើដំណើរទៅខេត្តស្ទឹងត្រែងដើម្បីជប់លៀងជួបជុំសាច់ញាតិលោក ស៊ីន ស៊ីសាមុត ក្រៅពីនេះលោកក៏មានបំណងជួសជុលផ្ទះកំណើតរបស់លោក ស៊ីន ស៊ីសាមុត ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ។

ជាមួយគ្នានោះក៏ល្បីថាលោក បឺត សំរេច ក៏បានជួបជាមួយលោកយាយ ខាវ ថងញ៉ុត ជាភរិយារបស់លោក ស៊ីន ស៊ីសាមុត ដែរ ។ ប៉ុន្តែយ៉ាងណានៅក្នុងថ្ងៃទី ២១នេះក្មួយប្រុសបង្កើតរបស់លោក ស៊ីន ស៊ីសាមុត ដែលគេស្គាល់ថាជាម្ចាស់ក្លឹបហាត់ប្រាណមួយបានច្រានចោលព័ត៌មាននេះ ដោយបានបង្ហោះសំណេរច្បាស់ៗថា «ក្នុងនាមខ្ញុំត្រូវជាសាច់ញាត្តិនិងកូនក្មួយសូមបដិសេធនូវពត៏មានទាំងស្រុងដែលថា បឺត សំរេចបាន ជួបប្រពន្ធនិងកូនលោក អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅខេត្ត ស្ទឹង ត្រែង. គឺជាពត៌មានមិនពិតព្រោះថាពេលនោះអ៊ុំរបស់ខ្ញុំមិនបាននៅក្នុងខេត្ត ស្ទឹងត្រែងឡើយសូមមហាជនជ្រាបនៅពត៌មានភូតកុហកជាពិសេសបងប្អូនដែលចូលរួមក្នុងកម្មវិធីនៅពេលនោះជួយពិចារណា»។

បន្ថែមពីលើនេះគណនីយមួយដែលមានឈ្មោះថា មារតី ដែលអះអាងថាជាចៅស្រីបង្កើតអធិរាជបានបន្ថែមថា ផ្ទះដែលលោក បឺត សំរេច ទៅនោះគ្រាន់តែជា ផ្ទះកំណើត របស់លោកស៊ីន ស៊ីសាមុត ប៉ុណ្ណោះ ហើយសព្វថ្ងៃក៍មិនមែនជាកម្មសិទ្ធរបស់ប្រពន្ធលោក ស៊ីន ស៊ីសាមុត ដែរ ។ សព្វថ្ងៃលោកយាយ ខាវ ថងញ៉ុត រស់នៅជាមួយនាងជាចៅស្រីបង្កើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post