header ads

Sponsor

ក្នុងនាមជាតារាល្បី រ៉ាប៊ី មិនខុសពីតារាដទៃដែរពោលនាងប្រើជីវិតរស់នៅហ៊ឺហាមិនធម្មតាឡើយ ជាពិសេសការប្រើប្រាស់សម្ភារៈទំនើបៗ ។ យ៉ាងណាមិញនៅក្នុងថ្ងៃទី ២១នេះតារាចម្រៀង រ៉ាប៊ី បានរៀបចំពិធីឡើងផ្ទះវីឡាថ្មីរបស់ខ្លួនដែលមានទីតាំងនៅម្តុំពោធិចិនតុងដោយអញ្ជើញភ្ញៀវជាអ្នកសិល្បៈប្រមាណជា១០០នាក់ប៉ុណ្ណោះ ។

ដ្បិតមិនបានបញ្ជាក់ពីតម្លៃផ្ទះវីឡាពិតប្រាកដក្តី តែតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានទិញផ្ទះនេះដោយប្រាក់សុទ្ធមិនមានការបង់រំលោះនោះទេ ។បើតាមដឹងផ្ទះនេះមិនមែនជាផ្ទះដំបូងរបស់តារាចម្រៀង រ៉ាប៊ី ឡើយ ។ សម្រាប់ពិធីឡើងគេហដ្ឋានថ្មីនៅក្នុងថ្ងៃនេះ រ៉ាប៊ី បានរៀបចំទៅតាមព្រះពុទ្ធសាសនាដោយពេលព្រឹកមាននិមន្តព្រះសង្ឈសូត្រមន្តសុំសេចក្តីសុខចំរើន និងពេលល្ងាចក៏មានរៀបចំពិធីជប់លៀងជាមួយមិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមា ណជា ១០តុ ។

ជាមួយនឹងសមាជិកថ្មីរបស់តារាចម្រៀងរូបស្រស់ម្នាក់នេះក៏ទទួលបានការអបអរសាទរពីសំណាក់មិត្តភក្តិជាច្រើនដោយម្នាក់ៗបានលាន់មាត់សរសើរពីភាពជោគជ័យរបស់នាងស្ទើរគ្រប់គ្នា ។

រ៉ាប៊ី ត្រូវគេចាត់ទុកជាតារាចម្រៀងដែលមានសមត្ថភាពម្នាក់ដោយនាងមានទាំងព្រមមិនថារូបសម្បត្តិ សំឡេង ជាពិសេសក្បាច់រាំបែបកន្ត្រាក់អារម្មណ៍ដែលកាន់តែធ្វើឱ្យទីផ្សារការងាររបស់ តារាចម្រៀងសាច់សខ្ចីរូបនេះនៅតែអាចរក្សាបានបើទោះមានតារាស្រករក្រោយរីកដុះដាលជាច្រើនក្តី ។ សព្វថ្ងៃ រ៉ាប៊ី គឺជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មថោន ហើយក៏ដែលលេចឮថានាងមានបំណងចង់ដូរទ្រនំនោះដែរ អ្វីដែលគួរឱ្យសរសើរក្រៅពីតារាចម្រៀង រ៉ាប៊ី ក៏ក្តោបបានស្ប៉តពាណិជ្ជកម្មជាច្រើនក្នុងតម្លៃខ្លួនខ្ពស់ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post