header ads

Sponsor

គ្រាន់តែលក់ផ្លែត្របែកសោះហេតុអ្វីត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន នេះជាអ្វីដែលជាការចោទសួរពីអ្នកលេងបណ្ដាញសង្គម ក្នុងនោះសមត្ថកិច្ចខណ្ឌសែន សុខបានបញ្ជាក់ថា​ ​មិនមែន​គ្រាន់តែ​លក់​ត្របែក​គេចាប់​បញ្ជូន​ទៅ​តុលាការ​នោះទេ​ ។ ការឃាត់ខ្លូន​ពួកគាត់​មិនមែន​ដោយសារ​លក់ត្របែកទេ​ គឺ​គាត់​ទាំង៣នាក់​ ពាក់​ព័ន្ធ​នឹងការ​ធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​លេី​កុមារ​ និង​ ជនពិការ​ (​ យកកុមារ​ និង​ ជន​ពិការ​អោយដេីរសុំទាន​តាមស្ដុប​ )​ ។

យោងតាមការបញ្ជាក់ពីទំព័រហ្វេសបុក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកអភិបាលខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយ លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនមានពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែពុទ្រា នៅតំបន់ស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូបក្នុងនោះមាន៖

-ជនមានពិការភាព ចំនួន០៥រូបស្រី០១រូប (អាយុពី៣២ឆ្នាំដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប

-កុមារ ចំនួន០៥រូប កុមារីចំនួន០២រូប (អាយុ០២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប

-មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន០៤រូប ស្រី០២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។

ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូន ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី ០៤រូប )

ដោយឡែកដោយមានការឯកភាពពីលោក សេង ពុទ្ឋីព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំពោៈបុគ្គលចំនួន០៣រូប ស្រី០១រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមានៈ

ឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ, និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post