header ads

Sponsor

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាប្លែកអារម្មណ៍ក្រោយពីបានឃើញតារាចម្រៀងដែលមានមុខកូនកាត់ចិន ស្តេប បានត្រលប់មកជាថ្មីជាមួយស្ទីលប្លែកបែបស្តង់ដាអន្តរជាតិនៅក្នុងទ្រនំមួយដែលមានឈ្មោះថា GenMusix ដែលទើបបើកសម្ពោធកាលពីប៉ុន្មានថ្ងៃមុននេះ។

មួយរយៈពេលហើយដែលតារាចម្រៀងដែលនិយមលេងស្ទីលបែបតារាកូរ៉េ ស្តេប បានបាត់មុខពីសកម្មភាពសិល្បៈនៅក្នុងផលិតកម្មហង្សមាសដែលធ្វើឱ្យ ហ្វេន ហ្វេនជាច្រើនគិតថាលោកអាចនឹងជាប់រវល់បន្តការសិក្សានៅបរទេស ។ប៉ុន្តែថ្មីៗនេះ តារាប្រុសរូបនេះបានលេចមុខជាថ្មីនៅក្នុងទ្រនំ GenMusix ដែលជាមែកធាងនៅក្នុងក្រុមហ៊ុនហង្សមាស ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រប្លែកអារម្មណ៍នោះចេញមុខលើកនេះតារាចម្រៀង ស្តេប ពិតជានាំមកនូវស្ទីលប្លែកទាំងការសម្តែង និងទឹកដមសំឡេងក៏ដូចជាស្ទីលនៃការរៀបចំខ្លួនដែលមានលក្ខណៈស្តង់ដាអន្តរជាតិតែម្តង ។ ជាក់ស្តែងតាមរយៈMVនៅក្នុងបទប«កាឡកណ្ណី» ពិតជារស់រវើកដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នាដោយអ្នកខ្លះលើកឡើងថាស្មានតែតួជប៉ុនថែមទៀត ។

គួរឱ្យដឹងដែរថា តារាចម្រៀង ស្តេប ក៏ជាតារាប្រុសដែលមានរូបរាងស្រស់សង្ហានិងមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មហង្សមាសហើយលោកក៏ជាដៃគូរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា នាពេលកន្លងមក។ ក្រៅពីតារាចម្រៀង ស្តេប ក៏មានហាងឆេងខ្ពស់នៅក្នុងតំណែងជាអ្នកតំណាងឱ្យផលិតផលធំៗមួយចំនួនផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post