header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញតារាចម្រៀងសម្បុរស្រអែមលោក យឿន សូតអនុស្សាវរីយ៍ បានលេចមុខនៅក្នុងទ្រនំចាស់ជាផលិតកម្មសាន់ដេក្រោយពីលោកបានដើរចេញទាំងមានភាពចម្រូងចម្រាស់កាលពីចុងខែមិថុនាកន្លងទៅ ។

គួររំឮកថាក្រោយពីប្រកាសដើរចេញពីទ្រនំ សាន់ដេតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ហាក់បង្ហាញភាគរយខ្ពស់ក្នុងការចូលរួមនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍ ។ ប៉ុន្តែថ្មីៗនេះម្ចាស់បទ«ស្រមោច»រូបនេះបានធ្វើឱ្យ ហ្វេន ហ្វេនបើកភ្នែកគ្រប់គ្នាក្រោយពីស្ងាត់ៗលោកបានប្តូរចិត្តមកនៅទ្រនំចាស់វិញដោយបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«ភ្លៀងអើយ»

ហើយក្នុងនោះលោកក៏បានរៀបរាប់ថា«ខ្ញុំបាទសូមអរគុណផលិតកម្ម សាន់ដេ ដែលផ្ដល់ឱកាសដល់រូបខ្ញុំបាទ សាជាថ្មី ហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា ជួយគាំទ្រនូវបទថ្មីរបស់ខ្ញុំបាទ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ខាងមុខនេះផងដែរ សូមអរគុណ»។

ទោះបីជាយ៉ាងនេះក្តីការបង្ហាញវត្តមាននៅក្នុងទ្រនំចាស់របសើតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការសប្បាយចិត្តព្រោះចុងក្រោយនេះគេសម្គាល់ឃើញផលិតកម្មរបស់អ្នកឧកញ៉ាហាក់មិនសូវផ្ទុះខ្លាំងដូចមុនឡើយ។ក្នុងនោះក៏មានការលើកឡើងថាក្រោយស្ងប់រឿងអាស្រូវ លោក យឿន សូតអនុស្សាវរីយ៍ នឹងមានប្រជាប្រិយភាពឡើងវិញព្រោះលោកក៏ជាតារាប្រុសម្នាក់ដែលមានសំឡេងខ្ពស់ល្អម្នាក់នៅក្នុងផលិតកម្មសាន់ដេ ហើយកន្លងមកបទចម្រៀងរបស់លោកក៏ទទួលបានការពេញនិយមស្តាប់ពីសំណាក់មហាជនដែលមានដូចជាបទ «ទីងមោង » និង បទ«ស្រមោច»ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post