header ads

Sponsor

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង០៣:០០ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ បានឃាត់ជនសង្ស័យម្នាក់ ពីបទទំលុះទម្លាយផ្ទះចូលលួចសម្ភារៈ នៅចំណុចផ្ទះលក់សម្ភារៈ និងគ្រឿងទេស នៅផ្លូវ ២០៥ កែងផ្លូវ ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

ប្រភពព័ត៌មានពីបុរសម្នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុនេះក្នុងគោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគ ហើយក៏ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូនចូលទៅខាងក្នុងបាត់។

ភ្លាមនោះដែររូបគាត់ និងប្រជាពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណក្នុងផ្សារធ្វើឱ្យជនសង្ស័យភ័យមិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះអស់ពេលជាច្រើនម៉ោង។ ក្រោយមកពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post